(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្រ្តីរាជការ ចូលរួមក្នុងពិធីសូត្រនិមន្តក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាចំណុះទូកទាំងអស់ ឲ្យបានសេចក្តីសុខសប្បាយ ក្នុងពិធីប្រណាំងទូក ដែលនឹងត្រូវបានចាប់ផ្តើមនារសៀលថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះ លោកក៏បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលកីឡាករចំណុះទូកចំនួន ៣ទីតាំង ស្មើ៤៣ទូកសម្រាប់ការចូលរួមប្រណាំងទូក នារសៀលថ្ងៃនេះ នៅតាមបណ្តោយដងស្ទឹងសែន ខេត្តកំពង់ធំ។

លោក សុខ លូ បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានចិត្តស្រឡាញ់ និងថែរក្សាការប្រណាំទូក ដែលជាទំនៀមទំរបស់ប្រពៃណីខ្មែរតាំងពីដូនតា នាសម័យមហានគរមកម្ល៉េះ រហូតមកដល់សម័យក្រោយមក ត្រូវបានចាត់ការប្រណាំងទូកជា ជាប្រពៃណីពីបុរាណផង ជាវិស័យកីឡា ក្នុងការហ្វឹកហាត់ខ្លួនប្រាណ ឲ្យមានសុខភាពរឹងមាំផងដែរ។ លោកក៏បានសំណូមពរ ឲ្យអ្នកកីឡាទាំងអស់យកចិត្តទុក ដាក់ត្រូវមានចិត្ត អត់អោនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

ក្នុងការចុះសួរសុខទុក្ខ លោកបាននាំយកគ្រឿងឧបភោគបរិភោគមាន អង្ករ ត្រីសាច់ មី ទឹកសុទ្ធ បន្លែ ទឹកត្រីទឹកស៉ីអ៉ីវ និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនទៀត និងបានផ្តល់អាវ និងថវិកាជូនដល់ក្រុមកីឡាកចំណុះទូកផងដែរ៕