(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានចុះពិនិត្យ ការដ្ឋានកំពុងសាងសង់ផ្លូវបេតុង១ខ្សែប្រវែង ៨០០ម៉ែត្រ ក្នុងមូលដ្ឋានស្រុកតំបែរ ដោយមានការរួមដំណើតដោយមន្ត្រីសាលាខេត្ត លោក សុខ សារិទ្ធ អភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។

ឆ្លៀតនាឱកាសនោះ លោកក៏បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងលើកបង្ហាញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នូវរាល់សមិទ្ធិផលនានាដែលកំពុងអភិវឌ្ឍន៍ក្នុងភូមិស្រុក លុបបំបាត់ផ្លូវដី ឬក្រួសក្រហម ហើយបន្តធ្វើផ្លូវបេតុង ទោះបីក្នុងលទ្ធភាពណាក៏ដោយ។

លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តន៍គម្រោងក្នុងមូលដ្ឋានឲ្យបានឆាប់រហ័ស និងធ្វើជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍ភូមិស្រុក បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕