(ភ្នំពេញ)៖ លោកអ្នកបានទទួលព័ត៌មានអំពីម៉ាកល្បី និងតម្លៃធូរថ្លៃ ហើយឬនៅ! ចាប់ពីថ្ងៃ២៦ ខែតុលា ដល់០៩ ខែវិច្ឆិកា J.ESTINA នឹងធ្វើការបញ្ចុះតម្លៃរហូតដល់ ៥០% ឯណោះ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ។
សូមបញ្ជាក់ថាម៉ាក J.estina គឺជាយីហោលេខ១នៅប្រទេសកូរ៉េ ជាមួយនឹងផលិតផល ជា ច្រើនដូចជា៖ គ្រឿងអលង្ការ, គ្រឿងសំអាង, កាបូប, នាឡិកា, វ៉ែនតា និងស្បែកជើង។ មូលហេតុ ដែលម៉ាក J.estina ទទួលបានភាពជោគជ័យខ្លាំងក៏ដោយសារកេរ្តិ៍ឈ្មោះ, គុណភាព និងការរចនា ម៉ូតដ៏ទាន់សម័យជាមួយអ្នករចនាម៉ូតលំដាប់កំពូលៗរបស់កូរ៉េ។
*កាបូប៖ ជាមួយនឹងម៉ូតថ្មីៗបែបកូរ៉េ ដែលជាផលិតផលពេញនិយម បូករួមនឹងគុណភាពកាបូបដែលធ្វើពីស្បែកសុទ្ធ (មិនមែនធ្វើពីជ័រ) ។ មានគ្រប់ម៉ូតសំរាប់គ្រប់កម្មវិធី ជាពិសេសមានម៉ូតសំរាប់យុវតីផងដែរ ។
*គ្រឿងសំអាង៖ ដូចលោកអ្នកបានដឹងហើយ ផលិតផលគ្រឿងសំអាងកូរ៉េសុទ្ធ គឺមានគុណភាពល្អ មិនប៉ះពាល់ស្បែកពេលប្រើ ដូច្នេះ J.ESTINA នឹងបំពេញតំរូវការលោកអ្នកបាន ជាមួយផលិតផលដ៏សំបូរបែប មានច្រើនពណ៌សំរាប់ជ្រើសរើស និងការវេចខ្ចប់ដ៏ទាក់ទាញ ។
*គ្រឿងអលង្ការ៖ ជាម៉ាកលេខ១នៅប្រទេសកូរ៉េ គ្រឿងអលង្ការ J.ESTINA ត្រូវបានលក់ដាច់បំផុតជាមួយ Model: Dancing Stone ដែលត្បូងអាចធ្វើចលនាបាន។ គ្រឿងអលង្ការ J.ESTINA គឺឱ្យតម្លៃលើការ Design ម៉ូតខ្លាំងបំផុតដែលជាចំនុចទាក់ទាញក្នុងចំណោមយុវវ័យប្រទេស កូរ៉េ ។
*នាឡិកា៖ លំអរដោយត្បូងភ្លឺចិញ្ចែងចិញ្ចាច សម្រាប់សុភាពនារីទាំងឡាយពេលចូលរួមគ្រប់កម្មវិធីជាមួយម៉ូតដែលម៉ាកផ្សេងៗមិនអាចធ្វើតាមបាន ។
ហេតុដូច្នេះ ជាមួយការបញ្ចុះតំលៃដ៏ធំនេះ ក៏ជាឱកាសសម្រាប់អតិថិជនទាំងអស់អាចជាវ បានផលិតផលសុទ្ធរបស់ប្រទេសកូរ៉េ ជាមួយតម្លៃដែលមិនគួរឲ្យជឿ ដែលលោកអ្នកមិនអាចរក ទិញបាននៅប្រទេសផ្សេងៗឡើយ ។បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម និងម៉ូតផលិតផលថ្មីៗ សូមអញ្ជើញមកកាន់ហាង ROMANSON ឬ J.estina ណាមួយនោះ លោកអ្នកអាចទិញបានគ្រប់ផលិតផលទាំងអស់ ឬចូលទៅកាន់ Facebook Page: Romanson Cambodia, J.estina Cambodia និង J.estina Beauty Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទៈ 099 972 666 / 092 872 666៕