Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: បាញ់ស្លាប់ម្នាក់ នៅក្បែរភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក (Video Live)

26-10-2019 11:03

(ភ្នំពេញ)៖ មុននេះបន្តិចវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានករណីបាញ់សម្លាប់ជនរងគ្រោះម្នាក់ នៅជិតភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក ប៉ុន្តែមិនទាន់ដឹងថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍នៅទីនោះ។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ជាបឋមថា ឃាតកម្មនេះកើតឡើងរវាងបងប្អូនថ្លៃ តែជនដៃដល់បានចូលសារភាពនៅចំពោះសមត្ថកិច្ចហើយ។

នៅចំពោះមុខភ្នាក់ងារព័ត៌មាន Fresh News ជនដៃដល់រូបនេះ បាននិយាយសារភាពថា «ខ្ញុំបាញ់៣ ទៅ៤គ្រាប់... ត្រូវ៣គ្រាប់។ គំនុំជាង ១០ឆ្នាំហើយ! គំនុំពាក្យសម្តី ធ្វើអីក៏ខុស និងមានសម្ពាធខាងគ្រួសារខ្លាំង។ ខ្ញុំហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់។ គាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត ខ្ញុំក៏...»។

ព័ត៌មានលម្អិត Fresh News នឹងបន្តផ្សាយនាពេលបន្តិចទៀតនេះ៕