(ភ្នំពេញ)៖ ក្នុងសង្វាក់ផលិតកម្មស្រាបៀរដ៏ទំនើបរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ម៉ាស៊ីនច្រោះ Meura ២០០១ Hybrid ជាគ្រឿងម៉ាស៊ីនបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលដំណើរការដោយស្វ័យប្រវត្ដិ ១០០ភាគរយ ដែលម៉ាស៊ីននេះមានបំពាក់ដោយតម្រងច្រោះដ៏ទំនើប មានសមត្ថភាពច្រោះយកទឹកស្ករ ឬហៅថាទឹករងូរ បានថ្លាល្អ ទទួលបានទិន្នផលខ្ពស់ សន្សំកម្លាំងពលកម្ម និងសន្សំថាមពលទៀតផង ហើយម៉ាស៊ីននេះបន្សល់នូវកាកសំណល់ ដែលមានសភាពស្ងួតល្អ អាចយកទៅធ្វើជាចំណីសត្វបានទៀតផង។

ម៉ាស៊ីនច្រោះ Meura ២០០១ Hybrid ត្រូវបាននាំចូលពីប្រទេសបែលហ្ស៊ិក ដែលស្ថិតនៅសហភាពអឺរ៉ុប ហើយជាប្រភេទម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយ និងនិយមប្រើប្រាស់ជាសកលក្នុងឧស្សាហកម្មស្រាបៀរទ្រង់ទ្រាយធំ។ ម៉ាស៊ីននេះមានសមត្ថភាពខ្ពស់ ដោយមានផលិតភាពច្រើន និងផ្តល់ផលិតផលសម្រេចដែលមានគុណភាពខ្ពស់ ហើយទិន្នផលដែលទាញចេញបានមកពីការផ្សំនូវស្រូវសាលី ជាមួយទឹកស្ទើរតែ ១០០ភាគរយ។

លើសពីនេះ ម៉ាស៊ីនច្រោះ Meura ២០០១ Hybrid ក៏ទាញយកទិន្នផលនៃទឹករងូរដែលមានគុណភាពល្អ មិនសូវមានកករកាត់ បន្ថយសារជាតិប្រេង ដែលបង្កឲ្យមានក្លិនមិនល្អក្នុងស្រាបៀរ ថែមទាំងធ្វើឲ្យបរិមាណអុកស៊ីសែន មានកម្រិតទាបដែលជួយរក្សា ស្រាបៀរកុំឲ្យខូច និងមានគុណភាពល្អផងដែរ។ ម៉ាស៊ីននេះ ផ្តល់នូវផលិតភាពខ្ពស់ដែលអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ ដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្ដិ ១០០ ភាគរយ៕