(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត ឱ្យចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក បានប្រកាសជ្រើសរើស ពលទាហានបន្ថែម ដើម្បីបំពេញក្របខណ្ឌកងទ័ពជើងគោក ហើយការចែក និងទទួលពាក្យចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះជាសេចក្តីជូនដំណឹងរបស់កងទ័ពជើងគោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក។ ដូច្នេះ យុវជនដែលមានបំណងចង់ចូលបម្រើការងារ ក្នុងកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក ត្រូវមកទាក់ទងទទួលយក និងដាក់ពាក្យស្នើសុំ ដូចមានលក្ខខណ្ឌជ្រើសរើស តាមកាលបរិច្ឆេទ និងទីកន្លែងដែលបានបញ្ជាក់ជូន»។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់កងទ័ពជើងគោក៖