(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពីសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២០ ដែលមានចំនួន១៨ទំព័រ។

ក្នុងខ្លឹមសារសង្ខេបប្រតិបត្តិ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹង ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះ មានប្រមាណ២៨.០១% នៃ ផសស និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ខាងក្រោមនេះជាខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពីសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២០៖