(ភ្នំពេញ)៖ ខុនដូ អ៊ែកស៊ីស រេស៊ីដេនស៊ីស ( Axis Residences ) ចំនួន៨អាគារ ស្ថិតនៅលើផ្ទៃដី២ហិចតា នៅតាមបណ្តោយផ្លូវ២០០៤ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផុតសាលាអន្តរជាតិ Northbridge បត់ឆ្វេងតាមបណ្តោយផ្លូវដួងងៀប៣ ប្រហែល៣០ម៉ែត្រ ដែលស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានប្រកាសបើកលក់ ជាមួយនិងការផ្តល់ជូនដល់អតិថិជនដោយរាល់ការទិញភ្លាម និងអាចចូលស្នាក់នៅបានភ្លាមៗតែម្តង។
លោក Edwin Low ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Spring CJW Development Pte Ltd បានឱ្យដឹងថា Axis Residences បានក្លាយទៅជាខុនដូសំរាប់ Super Star និងប៉ុន្មានខែចុងក្រោយនេះ រៀងរាល់ខែតែងតែមានផលិតកម្មផ្សេងៗ ធ្វើការស្នើសុំផ្ទះគំរូរបស់ខុនដូ Axis Residences ធ្វើការថតស្ព័ត និងបទចំរៀងខារ៉ាអូខេ នោះដោយសារតែផលិតកម្មទាំងនេះត្រូវការខុនដូមួយ ដែលមានលក្ខណៈដូចប្រទេសសឹង្ហបុរី ជំនួសការទៅថតនៅប្រទេសសឹង្ហបុរី។ ក្នុងនោះដែរកំលាំងសន្ទុះនៃការទិញខុន Axis Residences ពីប្រជាជនខ្មែរមានការកើនឡើងជាបន្តបន្ទាប់។
លោក Anthony Ong ដែលជានាយក Spring CJW Development Pte Ltd បានឱ្យដឹងដែរថា «ខ្ញុំយល់ឃើញថា ប្រជាជនខ្មែរនៅតែជាសរសរគ្រឹះនៃសេដ្ឋកិច្ចអចលនវត្តុក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង នឹងទទួលបានការអប់រំល្អប្រសើរ ហើយប្រាក់ខែនឹងកើនឡើងយ៉ាងឆាប់រហ័ស។ ប្រជាជនកម្ពុជាដឹងយ៉ាងច្បាស់នូវរបៀបរស់នៅដែលពួកគាត់ចង់បាន។ ក្នុងនោះ Axis Residences ជាខុនដូ ដែលមានឧបករណ៌ប្រើប្រាស់សំរាប់កំសាន្តគ្រប់ប្រភេទ ដែលជនជាតិខ្មែរទាំងអស់នឹងមានមោទនភាព ដែលបានឃើញខុនដូនេះនៅក្នុងប្រទេសកម្ពុជា»។
លោក Julian Jong ដែលជានាយកក្រុមហ៊ុន AGA Architect Pte Ltd និងជាស្ថាបត្យករ និងជាអ្នករចនាគំរោងខុនដូ Axis Residences បានបញ្ជាក់ថា ការរចនាម៉ូតខុនដូ Axis Residences ពិតជាការរចនាម៉ូតស្តង់ដារបែបប្រទេសសឹង្ហបុរី និងជាការរចនាកំរិតស្តង់ដារអន្តរជាតិ និងជាសិល្បៈនៃការរស់នៅបែបសហសម័យ។ ប្រជាជនកម្ពុជានឹងភ្ញាក់ផ្អើល និងកោតស្ងប់ស្ងែងចំពោះខុនដូនេះ នៅពេលខុនដូនេះលេចជារូបរាងឡើង។
លោក ខេង ដែលជាអតិថិជនខុនដូ Axis Residences បានឱ្យដឹងដែរថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានទិញខុនដូនៅ Axis Residences ព្រោះលោកទទួលបានខុនដូ ដែលមានតំលៃសាកសមនឹងទឹកប្រាក់ដែលលោកចំណាយក្នុងការទិញ ជាពិសេសការរចនាម៉ូតរបស់ខុនដូនេះ ដូចនឹងអ្វីដែលលោកបានឃើញនៅប្រទេសសឹង្ហបុរី។ លោកនឹងស្មានមិនដល់ថាប្រទេសកម្ពុជា មានខុនដូដែលមានស្តង់ដារអន្តរជាតិបែបនេះសោះពីមុនមក។ ការវិនិយោគលើខុន Axis Residences ពិតជាទទួលបានផលចំណេញទាំងក្នុងរយៈពេលខ្លី និងរយៈពេលយូរអង្វែងផងដែរ។
លោកបានពន្យល់ថា ផលចំណេញក្នុងរយៈពេលខ្លី គឺនៅពេលលោកអ្នកទិញអចលនទ្រព្យនៅកណ្តាលទីក្រុងភ្នំពេញ ដែលជាកន្លែងមានការឈានចូលក្នុងទីផ្សារខ្ពស់(ថ្លៃ) ចំណែកផលចំណេញក្នុងរយៈពេលយូរអង្វែង និងជាទីកន្លែងដែលលោកអ្នកទិញអចលនទ្រព្យនៅឆ្លាយពីទីក្រុងជិតអាកាសយានដ្ឋាន ដែលមានកំរិតចូលក្នុងទីផ្សារទាបតែផលចំណេញខ្ពស់ក្រៃលែង។
សូមបញ្ជាក់ដែរថា ខុនដូ អ៊ែកស៊ីស រេស៊ីដេនស៊ីស ទំនើបបែបស៊ីវិល័យ ដែលធ្វើឲ្យលោកអ្នកមានអារម្មណ៌ថា លោកអ្នកកំពុងតែស្ថិតនៅក្នុងខុនដូយ៉ាងទំនើបដូចនៅប្រទេសសឹង្ហបុរី។ ការរចនាម៉ូត រួមនឹងឧបករណ៌ប្រើប្រាស់យ៉ាងសំបូរបែបកំរិតស្តង់ដារអន្តរជាតិ ថែមទាំងបំពាក់ដោយគ្រឿងបរិក្ខារម៉ាកល្បីៗដោយឥតគិតថ្លៃ បានធ្វើឲ្យខុនដូ Axis Residences ទទួលបានការពេញនិយមយ៉ាងខ្លាំងពីតារាល្បីៗ ក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់បានគេហដ្ឋាន ប្រកបដោយការរស់នៅបែបអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់ផងដែរ៕