(ភ្នំពេញ)៖ សេវាផ្ទេរប្រាក់ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះប្រជាជនអាចវេរលុយ និងទទួលប្រាក់បានយ៉ាងងាយ សុវត្ថិភាព និងកាត់បន្ថយការមមាញឹកប្រចាំថ្ងៃ ព្រមទាំងសម្រួលដល់សកម្មភាពអាជីវកម្ម និងការរស់នៅផងដែរ។
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំនៅកម្ពុជា និងមានសាខាច្រើនជាងគេនៅកម្ពុជា បានចូលរួមក្នុងការ ផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូន សេវាផ្ទេរប្រាក់ ដែលមានភាពសាមញ្ញ និងសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះ អតិថិជនប្រាសាក់ អាចធ្វើការផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ មិត្តស្និទ្ធស្នាល សាច់ញាតិ ពីគណនីទៅគណនី ឬ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ អាចផ្ទេរឆ្លងធនាគារក៏បាន។
ជាមួយនឹងសេវាផ្ទេរប្រាក់នៅប្រាសាក់នេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ដោយខ្លួនឯងតាមម៉ាស៊ីនអេធីអឹម ឬសេវាធនាគារចល័ត ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬអាចអញ្ជើញមកធ្វើការផ្ទេរនៅតាមការិយាល័យប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។
សូមគោរពអញ្ជើញលោកអ្នកមកទទួលយកការបម្រើដោយភាពកក់ក្តៅ រាក់ទាក់ពីបុគ្គលិកប្រាសាក់ទូទាំងរាជធានីខេត្តនៅកម្ពុជា។
សូមបញ្ជាក់ថា ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទរួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស សេវាទូទាត់តាមប្រព័ន្ធបាគង សេវាអេធីអឹម ម៉ាស៊ីនឆូតកាត សេវាធនាគារចល័ត និងសេវាបញ្ជាក់សមតុល្យគណនី ដែលគ្របដណ្តប់នៅទូទាំងប្រទេស។
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 410 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជាង 8,០00 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh