(កណ្តាល)៖ លោក យៀង ឡយ មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ប្រចាំនៅស្រុកស្អាង ខេត្តកណ្តាល ធ្លាប់តែជឿថា ភាពមានបានកើតចេញពីសមត្ថភាពផ្ទាល់ខ្លួនឯង។ រហូតដល់រាត្រីថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៩ លោកបានប្តូរការគិតបន្តិចវិញ ពីព្រោះសំណាងក៏បានធ្វើឲ្យលោកមានលុយកាក់ចាយវាយគ្រប់គ្រាន់មួយរំពេច បន្ទាប់ពីលោកឈ្នះរង្វាន់ទឹកប្រាក់៤០លានរៀលពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា។
លោកឡយបានឱ្យដឹងថា៖ «មកពីធ្វើការហត់នឿយ ខ្ញុំក៏នឹកទិញស្រាបៀរកម្ពុជាត្រឹម៤កំប៉ុងប៉ុណ្ណោះ មកហូបពីរនាក់បងប្រុសខ្ញុំ ដើម្បីជជែកពីនេះពីនោះ។ មានអី គាស់ភ្លាមឃើញគេដាក់៤០លានរៀល ខ្ញុំរំភើបរកអ្វីមកនិយាយមិនបានទេយប់នោះ។ រង្វាន់នេះមកចំពេល ក្រុមហ៊ុនខ្ញុំតម្រូវឲ្យបុគ្គលិកជិះម៉ូតូខ្លួនឯង ហើយខ្ញុំកំពុងតែអត់លុយទិញផង»។
លោកបន្ដថា «កន្លងមកធ្លាប់តែគិតថា មានតែប្រឹងប្រែងដោយសមត្ថភាពប៉ុណ្ណោះ ទើបអាចទិញម៉ូតូជិះទៅធ្វើការបាន។ សំណាងបានធ្វើឲ្យសុបិនរបស់ខ្ញុំសម្រេចយ៉ាងឆាប់រហ័សបែបនេះសោះ»៕
មន្ត្រីឥណទានរូបនេះ នឹងយកលុយ៤០លានរៀលនោះ ទៅទិញម៉ូតូជិះ ទុកចាយវាយក្នុងជីវភាពប្រចាំថ្ងៃ និងបរិច្ចាគខ្លះទៅឲ្យបងប្រុសខ្លួន៕