លក់ខ្លួនឯង ហូបខ្លួនឯងមិនដែលត្រូវ ដល់ទៅទិញពីផ្ទះគេម្តង ត្រូវ៤០លានពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ
25-10-2019 12:17
(ត្បូងឃ្មុំ)៖ លោក ម៉ូត ឯល ប្រកបរបរជាអ្នកលក់ឥវ៉ាន់ចាប់ហួយនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសំណាងឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។
លោកថា៖ «ខ្ញុំផឹកសឹងរាល់ថ្ងៃ ព្រោះខ្ញុំក៏លក់វើក WURKZ ដែរ ប៉ុន្តែ មិនដែលត្រូវឡើយ។ ដល់ថ្ងៃមួយម៉ោងប្រហែល១០ព្រឹក ខ្ញុំក៏ដើរទៅទិញវើកពីផ្ទះអ្នកជិតខាង ព្រោះនៅផ្ទះខ្ញុំលក់អស់ទៅ មិនទាន់បានទិញដាក់ថែម ដល់តែគាស់ឆាច់ឃើញគេដាក់លេខ៤។ ហេតុតែអរ គិតថាឈ្នះរង្វាន់ហើយ ខ្ញុំស្រែកហៅគេឯងថាខ្ញុំត្រូវ៤លាន។ ដល់ឱ្យគេឯងជួយមើល គេប្រាប់ថាមិនមែន៤លានទេ គឺ៤០លានរៀល ខ្ញុំកាន់តែអរឡើងញ័រដៃញ័រជើងអស់»។
អាជីវកររូបនេះបន្ថែមថា៖ «មួយជីវិតខ្ញុំហើយ មិនដែលកាន់លុយដល់៤០លានទេ ទឹកប្រាក់នេះ ខ្ញុំនឹងយកទៅទិញអីវ៉ាន់ដាក់លក់បន្ថែមខ្លះ និងទុកខ្លះ» សម្រាប់យកមកជួសជុលដំបូលផ្ទះដែលតែងតែលេចពេលភ្លៀងម្តងៗ៕