(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជាថ្ងៃដែលប្អូនៗទី១២ចាំច្បាស់ ដែលជាថ្ងៃប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៨ -២០១៩ ជាក់ស្តែងបន្ទាប់ពីការប្រកាសលទ្ធិផល សិស្សដែលទទួលបាននិទ្ទេសA មានចំនួន ៤៤៣នាក់ ទូទាំងរាជធានី បញ្ជាក់ពីការខិតខំរបស់ប្អូនៗ ។
ជាការលើកទឹកចិត្តទៅប្អូនៗដែលបានខិតខំប្រឹងប្រែង សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំនូវពិធី ប្រគល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗជយលាភីប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិឆ្នាំ២០១៩
សម្រាប់សិស្សដែលទទួលបាននិទ្ទេសA ដែលមកពី៣៦ វិទ្យាល័យទូទាំងរាជធានី ដែលបានរៀបចំនៅការិយាល័យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤តុលា ដែលមានវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកសាយ សំអាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក អ៊ុម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងសិស្សានុសិស្សប្រមាណ៤០០នាក់ លោកគ្រូ អ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះ។
ក្នុងនោះផងដែរ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏បានផ្តល់ជាថវិកាជូនទៅកាន់ប្អូនៗចំនួនបីរូប ដែលទទួលបាននិទ្ទេសA នៅវិទ្យាល័យបាក់ទូក ដែលមានទឹកប្រាក់សរុបចំនួន១៨សែនរៀល។ ការផ្តល់ជូននេះ ជាការលើកទឹកចិត្តទៅដល់ប្អូនៗដែលបានខិតខំជាមួយលទ្ធផលសម្រេចបាន ហើយបន្តខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបាននូវកិច្ចផ្សេងៗទៀត៕