(ភ្នំពេញ)៖ លោក ងួន គីមហាក់ ម្ចាស់ដេប៉ូ ងួន ហួត បានបញ្ជាក់ប្រាប់អតិថិជនថា ក្បឿង ជីប ម៉ុង ជាផលិតផលក្នុងស្រុក ដែលមានគុណភាពមិនចាញ់ក្បឿងនាំចូលនោះទេ គឺដោយសារតែក្រុមហ៊ុនជីប ម៉ុង បានវិនិយោគទៅលើគ្រឿងចក្រ ម៉ាស៊ីនទំនើប និងចុងក្រោយបំផុតពីប្រទេសអ៊ីតាលី ដែលធ្វើឲ្យផលិតផលមានគុណភាពខ្ពស់។
ក្បឿងគ្រប់សន្លឹក ត្រូវបានឆ្លងកាត់ការធ្វើតេស្ត និងត្រួតពិនិត្យយ៉ាងម៉ត់ចត់។
លោកបន្តថា “ឆ្លងកាត់ការធ្វើអាជីវកម្មជាច្រើនឆ្នាំជាមួយក្រុមហ៊ុនជីប ម៉ុង ក្នុងនាមជាតំណាងចែកចាយមួយរូប ខ្ញុំពិតជាមានមោទនភាពដោយសារក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ជាមួយអតិថិជន ដោយការផ្តល់នូវសេវាកម្ម និង ផលិតផលក្បឿងដែលមានគុណភាពខ្ពស់បំផុត”។
លោក គីមហាក់ បានបន្ថែមទៀតថា ក្បឿង ជីប ម៉ុង ត្រូវបានគេទទួលស្គាល់ច្រើនជាលំដាប់នាពេលបច្ចុប្បន្ន ដោយសាតែគុណភាពក្បឿង និងសោភ័ណភាពពណ៌។
លោកពិតជាគាំទ្រដល់កម្មវិធីសិក្ខាសិលា ដែលបានធ្វើឡើងនៅដេប៉ូលោក ដោយអញ្ជើញមេជាង និងដេប៉ូចែកចាយបន្តមកចូលរួម ដូច្នេះពួកគេនឹងស្គាល់ផលិតផលក្បឿង ជីប ម៉ុង កាន់តែច្បាស់៕