(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញលទ្ធផលផ្លូវការ សម្រាប់ការប្រឡងចូលក្របខ័ណ្ឌក្រសួង។ ក្នុងនោះមានបេក្ខជនប្រឡងជាប់ស្ថាពរ ចំនួន១១២នាក់ និងបេក្ខជនជាប់បម្រុង ចំនួន១០៤នាក់។

លិខិតប្រកាសលទ្ធផល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ ក្រសួងសាធារណការ បានបញ្ជាក់ថា បេក្ខជន/បេក្ខសមណៈ ដែលបានប្រឡងជាប់ ត្រូវទៅបង្ហាញខ្លួនដើម្បីបំពេញសំណុំបែបបទ នៅនាយកដ្ឋានបុគ្គល រាល់ម៉ោងធ្វើការគិតចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងសាធារណការ បានបន្ថែមទៀតថា ក្នុងករណីបេក្ខជន/បេក្ខសមណៈ មិនបានមកបំពេញសំណុំបែបបទតាមកាលបរិច្ឆេទខាងលើ នឹងត្រូវទុកថាបានបោះបង់ចោលក្របខ័ណ្ឌ ហើយក្រសួងនឹងជ្រើសរើសបេក្ខជនបម្រុងមកជំនួស៕

ខាងក្រោមនេះជាបញ្ជីឈ្មោះផ្លូវការ ដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន៖