(ភ្នំពេញ)៖ ស្ថាប័នអប់រំ IDP ដែលជាស្ថាប័នធំជាងគេលើពិភពលោកក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស បានរៀបចំពិព័រណ៍ការសិក្សា និងការងារដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

កម្មវិធីនេះត្រូវបានបើកសម្រាបសាធារណជនចូលរួមដោយឥតគិតថ្លៃ។

សិស្សនិស្សិត និងអាណាព្យាបាលប្រមាណចំនួនជាង ២០០០នាក់នឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ការសិក្សា និងការងារ និងមានឱកាសទទួលបានព័ត៌មានពីកម្មវីធីសិក្សា ការណែនាំ និងជំនួយនៅក្នុងការរៀបចំឯកសារទាក់ទងទៅនឹង ការដាក់ពាក្យចូលរៀន ដំណើរការសុំទិដ្ឋាការ និងការដាក់អាហារូបករណ៍ពីសំណាក់ស្ថាប័នសិក្សាប្រមាណចំនួនជាង ៧០ស្ថាប័នពីបណ្តាប្រទេសនានានៅលើពិភពលោករួមមាន ប្រទេសអូស្រ្តាលី កម្ពុជា កាណាដា អៀរឡង់ ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សាំងហ្កាពួរ និងប្រទេសថៃ។

ស្ថាប័ននីមួយៗនឹងមានស្តង់ដាចចចចក់បង្ហាញពីជម្រើសសិក្សាស្តង់ដារពិភពលោកចាប់តាំងពីកម្រិតវិទ្យាល័យ ដល់កម្រិតបច្ចេកទេស និងឧត្តមសិក្សា។

ពិព័រណ៍ការសិក្សា និងការងារក៏មានរួមបញ្ចូលនូវវេទិកាពិភាក្សាដែលមានការចូលរួមពីសំណាក់អ្នកជំនាញ អតីតនិស្សិតមកពីបរទេស តំណាងអាហារូបករណ៍ និងតំណាងមកពីស្ថានទូត និងសង្គមស៊ីវិល។

វេទិកាពិភាក្សាទាំងនោះនឹងផ្តោតទៅលើប្រធានបទដែលផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយស្តីអំពី ការអភិវឌ្ឍជំនាញ គោលដៅសម្រាប់ការងារ និងជម្រើសសិក្សាអន្តរជាតិ ដែលជួយដល់សិស្ស និស្សិត និងអាណាព្យាបាល ក្នុងការរៀបចំគម្រោងសិក្សាទៅថ្ងៃអនាគតអោយបានល្អប្រសើរ។

លោក ឈាង វ៉ាន់តាក់ ដែលជាអ្នកគ្រប់គ្រងផ្នែកបញ្ជូនសិស្ស និស្សិតទៅសិក្សានៅបរទេស របស់ស្ថាប័ន IDP Education (Cambodia) បានមានប្រសាសន៍ថា ការធ្វើការសម្រេចចិត្តខុសក្នុងការសិក្សាធ្វើអោយខាតបង់ពេលវេលា និងថវិកាជាច្រើន។ «ដូច្នេះយើងខ្ញុំសូមលើកទឹកចិត្តអោយសិស្ស និស្សិត និងអាណាព្យាបាលមកចូលរួមពិព័រណ៍ការសិក្សា និងការងារដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់មុនធ្វើការសម្រេចចិត្ត។ អ្នកប្រឹក្សាយើងខ្ញុំនឹងណែនាំសិស្ស និស្សិត ទាក់ទងនឹងជម្រើសសិក្សាដែលសមស្របទៅនឹងតម្រូវការ និងបំណងទៅថ្ងៃអនាគតរបស់បុគ្គលរៀងៗខ្លួន»

ស្ថាប័នIDP Education មានការិយាល័យចំនួនជាង១០០នៅក្នុង៣០ប្រទេសជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ការិយាល័យផ្តល់សេវាកម្មបញ្ជូនសិស្ស និស្សិតទៅរៀននៅបរទេសរបស់ស្ថាប័នIDP មានទីតាំងនៅគ្រប់សាខាទាំង៥របស់សាលា ACE (Australian Centre for Education) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ៕

ដើម្បីចុះឈ្មោះចូលរួមពិព័រណ៍ការសិក្សា និងការងារដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រ globaledu.idpevent.org ឬ ទាក់ទងទៅលេខ ០៧៧ ៦៦៧ ១២២!