(ភ្នំពេញ)៖ ដើម្បីជៀសវាងភាពស្រពិចស្រពិលបណ្តាលឲ្យមានការយល់ និងមានការបកស្រាយ តាមការយល់ឃើញដោយឡែកៗពីគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមបង្ហាញជូនការកំណត់ជាលក្ខណៈបច្ចេកទេសស្តីពី បរិមាណទឹកភ្លៀង ដូចតទៅ៖
*ទី១៖ ភ្លៀងផ្សែងក្រូច (Drizzle) ដែលបរិមាណតិច ឬស្មើនឹង ២មីលីម៉ែត្រ ក្នុង១ម៉ោង
*ទី២៖ ភ្លៀងខ្សោយ-តិច (Light Rain) ដែលបរិមាណចាប់ពី ៤.៥៧មីលីម៉ែត្រ ទៅ៩.៦៤មីលីម៉ែត្រ ក្នុង១ម៉ោង
*ទី៣៖ ភ្លៀងមធ្យម (Moderate Rain) ដែលបរិមាណចាប់ពី ៩.៦៥មីលីម៉ែត្រ ទៅ២២.៣៤មីលីម៉ែត្រ ក្នុង១ម៉ោង
*ទី៤៖ ភ្លៀងច្រើនបង្គរ (Moderate to Heavy Rain) ដែលបរិមាណចាប់ពី ២២.៣៥មីលីម៉ែត្រ ទៅ៤៤.១៩មីលីម៉ែត្រ ក្នុង១ម៉ោង
*ទី៥៖ ភ្លៀងខ្លាំង (Heavy Rain) ដែលបរិមាណចាប់ពី ៤៤.២០មីលីម៉ែត្រ ទៅ៨៨ មីលីម៉ែត្រ ក្នុង១ម៉ោង
*ទី៦៖ ភ្លៀងដូចចាក់ទឹក (Very Heavy Rain) ដែលបរិមាណស្មើ និងលើសពី៨៨ មីលីម៉ែត្រ ក្នុង១ម៉ោង។
ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមស្នើសាធារណជនយោគយល់អធ្យាស្រ័យ ចំពោះមូលហេតុកន្លងថា ហេតុអ្វីមិនដាក់បង្ហាញក្នុងប្រព័ន្ធទំនាក់ទំនងសង្គម? នោះដើម្បីជៀសវាងការរៀបរាប់វែងអន្លាយម្យ៉ាង និងម្យ៉ាងទៀតដោយយល់ថា វាជាបញ្ហាបច្ចេកទេសសុទ្ធសាធ។
ក្នុងការប្រើប្រាស់ជាខេមរភាសា ក្រសួងបានពិចារណាប្រើពាក្យយ៉ាងសាមញ្ញ ដើម្បីងាយយល់៕