(តាកែវ)៖ មជ្ឈមណ្ឌលកម្សាន្ត VIP ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នឹងរៀបចំការប្រគំតន្រ្តីមនុស្សធម៌នៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផាដែលជាមន្ទីរពេទ្យមួយ ជួយពិនិត្យព្យាបាលជំងឺកុមារកម្ពុជាដោយមិនគិតថ្លៃ។

ការប្រគុំតម្រីនេះ ក្រោមគំនិតផ្ដូចផ្ដើមពីសំណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកស្រី លោក កែវ វ៉ាន្នី ប្រធានចលនាយុវជន១៥៧ សាខាខេត្តតាកែវ និងលោក អេង ប៉ជាក អនុប្រធាន ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ និងជាម្ចាស់មណ្ឌលកម្សាន្ត VIP KTV CLUB ខេត្តតាកែវ។

លោក អេង ប៉ជាក ប្រធានមជ្ឈមណ្ឌលកម្សាន្ត VIP បានឲ្យដឹងថា ការប្រគំតន្រ្តីមនុស្សធម៌នេះ ដើម្បីធ្វើការអំពាវនាវដល់ពាណិជ្ជករ អាជីវករ ម្ចាស់សហគ្រាសតូច មធ្យម ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋានទាំងអស់ បានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តីមនុស្សធម៌ ដើម្បីរៃអង្គាសថវិកា ដែលទទួលបានពីការចូលរួមកំសាន្តសប្បាយ នៅមជ្ឈមណ្ឌលកំសាន្ត ក្លឹប Club VIP តាកែវ យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

រាល់ការទិញភេសជ្ជៈគ្រប់មុខទាំងអស់ របស់ភ្ញៀវកិត្តិយសនៅមជ្ឈមណ្ឌលកម្សាន្ត VIP Club នៅថ្ងៃសៅរ៍ខាងមុខនេះ នោះមានន័យថា ពួកគាត់បានចូលរួមបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាទៅហើយ ព្រោះរាល់ការទូទាត់ថ្លៃម្ហូបអាហារ និងភេសជ្ជៈគ្រប់មុខ ដែលបានមកពីការលក់នៅក្នុងក្លឹបកម្សាន្ត VIP ទាំងថ្លៃដើម និងប្រាក់ចំនេញត្រូវបានយកទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ សម្រាប់ជួយកុមារកម្ពុជាដែលកំពុងតែសម្រាលព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យនេះ។

លោក អេង ប៉ជាក បានប្រាប់បន្តថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ក៏មានតារាចម្រៀងល្បីៗ ប្រចាំកម្ពុជា ត្រូវបានអញ្ចើញមកចូលរួមសម្ដែងនាថ្ងៃសៅរ៍ទី២៦ ខែតុលា វេលាម៉ោង៧យប់ខាងមុខនេះផងដែរ ដូចជា លោក ខាត់ ជែមស៍ លោក ជុំ លីណូ កញ្ញា បាន មុន្នីល័ក្ខ និងលោក លាន បញ្ចនីត នឹងរួមគ្នាប្រគុំតន្ត្រីសប្បុរសធម៌ធ្វើឲ្យកក្រើកទឹកដីខេត្តតាកែវ។

បើតាមលោក អេង ប៉ជាក ប្រសិនការរៀបចំព្រឹត្តិការណ៍តម្រីសប្បុរសធម៌លើកទី១ នេះទទួលបានគាំទ្រច្រើនភ្ញៀវកិត្តិយស មជ្ឈមណ្ឌលកម្សាន្ត VIP KTV & VIP Club នឹងរៀបចំឲ្យមានព្រឹត្តិការណ៍នេះនាពេលក្រោយបន្តទៀត ដើម្បីយកថវិការផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាជាលើកទី២បន្តទៀត។

សូមបញ្ជាក់ដែរថា ការរៀបចំកម្មវិធីតន្រ្តីសប្បុរសធម៌នេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត VIP ក្លឹប Club ដែលស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ វេលាម៉ោង៧យប់ ។ ភ្ញៀវកិត្តិយសដែលបំណងចង់ចូលរួមសូមទំនាក់ទំនងទៅក្រុមការងារតាមរយះលេខ 017888807 / 060888807៕