(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ បានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលទុយោម៉ាកថ្មី ម៉ាក វី ជូនទៅដល់តំណាងចែកចាយ និងដេប៉ូដែលតែងតែគាំទ្រផលិតផល ជីប ម៉ុង នៅរាជធានីភ្នំពេញនារសៀលថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៩ ក្នុងបរិវេណរោងចក្រស្រាបៀរកម្ពុជា។
ដោយមានការគាំទ្រ និងទទួលស្គាល់ពីសំណាក់មហាជនចំពោះទុយោ ជីប ម៉ុង ដែលមានគុណភាពខ្ពស់ និងឈានមុខគេក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានធ្វើការផលិតទុយោប្រភេទថ្មីមួយទៀតគឺទុយោម៉ាក វី ដែល សាកសមបំផុតសំរាប់ប្រជាកសិករក្នុងការធ្វើស្រែចំការ និងសម្រាប់ការ ប្រើប្រាស់ទូទៅ ដើម្បីឆ្លើយតបតាមការវិវត្តន៍ និងតម្រូវការខ្ពស់របស់ទីផ្សារនាពេលបច្ចុប្បន្ន។
ក្នុងកម្មវិធីនេះដែរ ក៏មានទស្សនកិច្ចទៅកាន់រោងចក្រទុយោ ជីប ម៉ុងដើម្បីមើលឃើញកាន់តែច្បាស់ ពីសង្វាក់ផលិតកម្ម ការផលិតដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវត្ថុធាតុដើមដែលមានគុណភាពល្អឥតខ្ចោះក្នុងការផលិតទុយោផងដែរ។
លើសពីនេះទៅទៀតក៏មានការជួបជុំទទួលទានអាហារពេលល្ងាចជាមួយគ្នា ដើម្បីបង្កើតទំនាក់ទំនង និងភាពស្និទ្ធស្នាល ក៏ដូចជាការចែករំលែកមតិយោបលផ្សេងៗទៅលើផលិតផលទុយោថ្មី របស់ក្រុមហ៊ុន។
ដើម្បីជាការថ្លែងអំណរគុណដល់អ្នកចូលរួម និងគាំទ្រផលិតផល ជីប ម៉ុងជាពិសេសទុយោម៉ាក វីជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏មានការចាប់រង្វាន់ មានការបញ្ចុះតម្លៃដ៏ពិសេសពុំធ្លាប់មានជូនអតិថិជនដែលបានចូលរួម និងធ្វើការកម្មង់ទិញនូវផលិតផល ជីប ម៉ុងនៅក្នងកម្មវិធី។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្ទ្រីស៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុងចំណោម ក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាច្រើនទៀតរបស់ជីប ម៉ុង ដែលមានកេរិ៏ឈ្មោះល្បីខាងផ្គត់ផ្គង់សម្ភារៈសំណង់គុណភាពល្អ ជាមួយនឹង សេវាកម្មរហ័សទាន់ចិត្ត។
ក្រៅពីផលិតផលទុយោ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏មានផលិតក្បឿងបេតុង និងជាក្រុមហ៊ុនឈានមុខគេផ្នែកផ្តត់ផ្គង់បេតុងលាយស្រេចនៅក្នុងប្រទេសកម្ពុជាផងដែរ៕