(ភ្នំពេញ)៖ ក្រុមហ៊ុន SMILE PHAN COMPANY LIMITED ដែលជាក្រុមហ៊ុនតែមួយគត់ នាំចូលនូវផលិតគ្រឿងសម្អាងម៉ាក POP ពីប្រទេសថៃ មកចែកចាយលក់នៅលើទីផ្សារកម្ពុជាជាង២០ឆ្នាំមកហើយ បានចេញសេចក្តីជូនដំណឹងបង្ហាញនូវផលិតផលទាំង២០មុខរបស់ខ្លួន ក្រោយមានជនខិលខូចលួចក្លែងបន្លំម៉ាកផលិតផលរបស់ខ្លួន។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចរាចរណ៍ នូវផលិតផលរបស់ខ្លួនយ៉ាងច្រើននៅលើទីផ្សារ។ គ្រឿងសម្អាងម៉ាក POP គឺជាផលិតផលល្បីមួយរបស់ក្រុមហ៊ុន និងបានចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងជាម៉ាកល្បីដែលមានគុណភាពខ្ពស់ផងដែរ។ ដោយហេតុថា នាពេលកន្លងមកនេះមានជនខិលខូចមួយចំនួន បានក្លែងនូវម៉ាកផលិតផលរបស់ក្រុមហ៊ុន ទើបក្រុមហ៊ុនធ្វើការជូនដំណឹងដល់អតិថិជន ក៏ដូចជាសាធារណជនឲ្យបានជ្រាប ដើម្បីកុំឲ្យមានការភ័ន្តច្រឡំ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន SMILE PHAN COMPANY LIMITED បាននាំចូលនូវផលិតផលរបស់ខ្លួន មានរាយនាមដូចខាងក្រោម៖