(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ខួបឆ្នាំទី២៨! ២៣ តុលា ស្មារតីផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរ ឈានទៅបញ្ចប់សង្រ្គាម នាំពន្លឺសន្តិភាព និងការរួបរួមជាថ្មី (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យដកថ្លៃសេវាប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ (ចុចអាន)
៤៖ លោកស្រី មូរ សុខហួរ នឹងត្រឡប់ទៅកាន់សហរដ្ឋអាមេរិក ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលក្នុងទឹកដីប្រទេសថៃ ដើម្បីប្រើប្រាស់សកម្មភាពប្រឆាំងកម្ពុជាមែន (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យម្ចាស់ Facebook ឈ្មោះ «សែនកំសត់» បញ្ឈប់ការយកឈ្មោះកូន ហ៊ុន កំសត់ របស់សម្តេចមកលេងសើច និងឈប់បោកប្រាស់ទៀតទៅ (ចុចអាន)
៦៖ លោក គឹម សន្តិភាព ថ្លែងសារទៅអ្នកគាំទ្រលោក សម រង្ស៉ី ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា ជាងកិច្ចព្រមព្រៀងក្រុងប៉ារីស (ចុចអាន)
៧៖ លោក ផៃ ស៉ីផាន៖ សូមកុំយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ទៅពង្វាងរឿងកម្ពុជា ឲ្យក្លាយជារឿងបរទេស (ចុចអាន)
៨៖ រដ្ឋមន្ត្រីព័ត៌មាន ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ (ចុចអាន)
៩៖ កាកបាទក្រហមកម្ពុជា ទទួលព្រះរាជអំណោយសម្តេចសង្ឃរាជ បួរ គ្រី សម្រាប់យកទៅសង្គ្រោះពលរដ្ឋងាយរងគ្រោះបំផុត (ចុចអាន)
១០៖ កម្ពុជា-ចិន ពិភាក្សារៀបចំធ្វើសមយុទ្ធនាគមាស រវាងកងទ័ពទាំងពីរ នៅឆ្នាំ២០២០ (ចុចអាន)
១១៖ មន្រ្តីជាន់ខ្ពស់ WB និង IMF សរសើរកម្ពុជាដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងបន្តពង្រឹងភាពជាដៃគូ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោកខាងលិចគាំទ្របាតុកម្មនៅហុងកុង តែថ្កោលទោសបាតុកម្មឈីលី និងអេស្ប៉ាញ, នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសចិន (ចុចអាន)
២៖ ទីបំផុតក្រុមហ៊ុន Boeing «បណ្តេញ CEO ផ្នែកពាណិជ្ជកម្មចេញពីតំណែង» ដែលជាលើកដំបូងបំផុតក្រោយការធ្លាក់យន្តហោះពីរគ្រឿង (ចុចអាន)
៣៖ ចាប់ពីពេលនេះតទៅ តួកគី លែងលុកលុយចូលទឹកដី ស៊ីរី ទៀតហើយ (ចុចអាន)
៤៖ ប្រធានាធិបតីឥណ្ឌូណេស៊ីប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិថ្មី ខណៈមេបក្សប្រឆាំងត្រូវតែងតាំងជារដ្ឋមន្រ្តីការពារជាតិ (ចុចអាន)
៥៖ បញ្ហាធំបំផុតពីររបស់នាយករដ្ឋមន្ត្រីកាណាដាគឺ គ្មានសំឡេងភាគច្រើនក្នុងសភា និងចិន (ចុចអាន)
៦៖ លោក គីម ជុងអ៊ុន រិះគន់គោលនយោបាយឪពុក ដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងវិស័យទេសចរណ៍ (ចុចអាន)
៧៖ មេបក្សប្រឆាំង លោក Guaido ស្នើឱ្យចិន និងរុស្ស៊ី ជួយបញ្ចប់វិបត្តិនយោបាយ នៅវេណេស៊ុយអេឡា (ចុចអាន)
៨៖ យោធាអ៊ីរ៉ាក់៖ កងទ័ពអាមេរិកដែលដកចេញពីស៊ីរី មិនត្រូវបានអនុញ្ញាតឲ្យឈរជើងនៅអ៊ីរ៉ាក់ ឡើយ (ចុចអាន)
៩៖ ប្រធានាធិបតីស៊ីរីលោក អាស្សាដ ស្វាគមន៍ការចុះកិច្ចព្រមព្រៀងរវាងលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី អឺដូហ្គាន់ (ចុចអាន)
១០៖ របាយការណ៍៖ ប្រទេសចំនួន៥ កំពុងចាប់អារម្មណ៍ទិញរថក្រោះ T-14 Armata ពីរុស្ស៊ី (ចុចអាន)
១១៖ ចិនបង្កើតគ្រឿងយន្តដឹកជញ្ជូនរ៉ែគ្រប់ប្រភេទ ដែលបំពាក់សេវា 5G និងគ្មានមនុស្សបញ្ជាផ្ទាល់ (ចុចអាន)
១២៖ រកឃើញសាកសពមនុស្ស៣៩នាក់ ក្នុងទូររថយន្តកុងតឺន័រនៅអង់គ្លេស ខណៈតៃកុងឡានត្រូវចាប់ខ្លួន (ចុចអាន)