(កណ្ដាល)៖ បញ្ហាទាំងអស់ដែលបានរៀបរាប់ដូចខាងលើ ត្រូ វបានស្នើរឡើងដោយពលរដ្ឋឃុំឈើទាល ស្រុកកៀនស្វាយ នៅក្នុងវេទិការពិគ្រោះយោបល់នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។
លោកប្រធាន បានបញ្ជាក់ថា អ្វីៗដែលពលរដ្ឋបានលើកឡើងមកនេះ រដ្ឋបាលខេត្តមិនមែនយកទុកលើតុទេ គឺនឹងដោះស្រាយជូនពលរដ្ឋនូវរាល់ទុក្ខកង្វល់ ក៏ដូចជាសំណូមពររបស់ពលរដ្ឋ មិនទុកចន្លោះណាមួយឡើយ ពោលគឺដោះស្រាយតាមជំហ៊ានៗ។
លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះ ឲ្យបានផុលផុស សូមកុំមានការភ័យខ្លាច ពីព្រោះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយ ចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។
សូមជំរាបថា តាមរបាយការណ៍ឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី២ កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន២៣ សំណូមពរ ពាក់ព័ន្ធនឹង បញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ វិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបានរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនបានរួចរាល់ចំនួន ០៨បញ្ហា នៅសល់ ១៥បញ្ហាទៀតកំពុងដោះស្រាយបន្ត៕