Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម និងមន្ត្រីធនធានទឹក ត្រួតពិនិត្យជាប្រចាំការ ករណីបាក់ស្រុតច្រាំងទន្លេ

23-10-2019 14:18

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីធនធានទឹក ចុះត្រួតពិនិត្យជាប្រចាំករណីច្រាំងទន្លេស្ថិត ខាងក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបានបាក់ស្រុត នាពេលថ្មីៗកន្លងទៅនេះ។

មន្ត្រីសាលាខេត្ត បានឲ្យដឹងថា នៅពេលថ្មីៗកន្លងទៅនេះ ច្រាំងទន្លេ ៣កន្លែង បានបាក់ស្រុតព្រមគ្នា ក្នុងនោះស្ថិតនៅភូមិតាមាង ឃុំកោះរកា និងឃុំកៀនជ្រៃ ក្នុងភូមិសាស្រ្តស្រុកកំពង់សៀម រួមទាំងនៅក្រោយសាលាសង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាមតែម្តង។

ទន្ទឹមនឹងនេះដែរ អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីធនធានទឹក បានចុះពិនិត្យ និងតាមដានជាប្រចាំ រិះរកវិធានការដើម្បីទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេទាំងនេះផងដែរ៕