Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមបាតុករលីបង់នាំគ្នាច្រៀងបទ Baby Shark និងផ្អាកសកម្មភាពតវ៉ាព្រោះតែក្មេងម្នាក់ (Video inside)

23-10-2019 13:10

(លីបង់)៖ ក្រុមបាតុករនៅក្នុងប្រទេសលីបង់ បានប្ដូរពីការស្រែកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល មកច្រៀងចម្រៀងដ៏ល្បីសម្រាប់ក្មេងៗគឺបទ Baby Shark ជំនួសវិញ ដើម្បីលួងក្មេងតូចម្នាក់នៅក្នុងរថយន្ដមួយគ្រឿង ដែលហ៊ុមព័ទ្ធនៅក្នុងបាតុកម្មតវ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលស្រ្តីជាម្ដាយម្នាក់ឈ្មោះ អេឡៃអេន ហ្សេបប៊ួរ (Eliane Jabbour) ត្រូវបានហ៊ុមព័ទ្ធដោយក្រុមបាតុករនៅក្នុងរដ្ឋធានី ប៊ែរូត (Beirut)។ ស្ត្រីរូបនេះបានស្នើសុំដល់ក្រុមបាតុករ បញ្ឈប់ការស្រែកប្រឆាំងរដ្ឋាភិបាលលីបង់ ដោយប្ដូរមកច្រៀងបទ Baby Shark ដើម្បីលួងកូនប្រុសរបស់នាងឈ្មោះ រ៉ូប៊ីន (Robin) នៅក្នុងរថយន្ដកុំឱ្យយំ ហើយភ្លាមៗនោះដែរក្រុមបាតុករ ក៏បានយល់ព្រមច្រៀងចម្រៀងកូនក្មេងដែរ។

គួរបញ្ជាក់ថា ក្រុមបាតុករនៅក្នុងប្រទេសលីបង់បាននាំគ្នាធ្វើបាតុកម្មតវ៉ា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ដើម្បីស្នើឱ្យរដ្ឋាភិបាលរបស់ពួកគេ ដោះស្រាយបញ្ហាស្ថានសេដ្ឋកិច្ច អំពើពុករលួយ និងសេវាសាធារណៈនានា ខណៈសកម្មភាពដ៏ក្តៅគគុកស្រដៀងគ្នានេះ ក៏កំពុងកើតឡើងនៅប្រទេសឈីលីផងដែរ៕