(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិកាសាធារណៈស្ដីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម) តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ អគ្គមេបញ្ជាការ នៃកងយោធធលខេមរភូមិន្ទ។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីមេបញ្ជាការរងអាវុធហត្ថលើផ្ទៃ, ថ្នាក់ដឹកនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការអាវុធហត្ថតាមរាជធានី-ខេត្តផងដែរ៕