ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ធ្វើបុណ្យកឋិនទានដង្ហែវេរប្រគេនព្រះសង្ឃ វត្តគិរីរតនារាម ខេត្តរតនគិរី ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារមួយខ្នង
23-10-2019 10:58
(រតនគិរី)៖ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានធ្វើបុណ្យកឋិនទានមួយដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្ត គិរីរតនារាម (ហៅវត្តត្រពាំងក្រហម) ដែលស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារមួយខ្នង តម្កល់ទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា។
កម្មវិធីបុណ្យ បានប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។
អ្នកផ្តើមបុណ្យ៖
១៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយស នៃក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពព្រមទាំងគ្រួសារ។
២៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាយសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិនៃក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព ព្រមទាំងគ្រួសារ។
៣៖ លោក ឌៀង សារ៉ាន់ ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានប្រតិបត្តិទី១ នៃក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងគ្រួសារ។
៤៖ លោក គង់ ចំរុង ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានប្រតិបត្តិ នៃក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងគ្រួសារ ព្រមទាំងប្រធានប្រតិបត្តិ អនុប្រធានប្រតិបត្តិសាខាខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស៕