(ភ្នំពេញ)៖ ថ្ងៃនេះជាខួប២៨ឆ្នាំហើយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើទោះបីថា ត្រូវបានបញ្ចប់ក្រោយការបង្កើតរាជាណាចក្រជាថ្មីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ តែកិច្ចព្រមព្រៀងត្រូវបានអ្នកនយោបាយខ្មែរ និងប្រជាពលរដ្ឋចាត់ទុកជាថ្ងៃដ៏មានតម្លៃនៃការវិលមករកសុខសន្តិភាព និងបញ្ចប់ការបែកបាក់នៅកម្ពុជា។
បើទោះបីជាយ៉ាងណារហូតមកដល់ពេលបច្ចុប្បន្ននៅតែមានការបកស្រាយខុសៗគ្នារវាងរាជរដ្ឋាភិបាល និងក្រុមអ្នកនយោបាយមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងពេលជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស បានចំណាយពេលប្រមាណ ៣ម៉ោង ដើម្បីបកស្រាយលំអិតពីដំណើរការនៃការចរចារហូត ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងព្រឹត្តិការណ៍មួយចំនួននៅក្រោយថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។
សូមទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោទម្លាយអាថ៌កំបាំងកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសស្វីស៖