(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ ស្ថិតនៅមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងជួបការលំបាកខ្វះខាត និងមានជំងឺប្រចាំកាយ ព្រមទាំងចាស់ជរាគ្មានទីពឹង ដេកនៅនឹងកន្ទេល ត្រូវបានរដ្ឋបាលនគបាលប៉ុស្តិ៍ពន្សាំង និងសប្បុរសជន រួមគ្នាចុះជួបសួរសុខទុក្ខ និងនាំយកអង្ករ និងថវិកាមួយចំនួនជូន ដើម្បីចែករម្លែកទុក្ខលំបាកមួយគ្រារបស់ពួកគាត់។
ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងអ្នកមានជំងឺប្រចាំកាយ ៤គ្រួសារនេះ មានការចូលរួមពីលោក ហ៊ុយ សាវឿន ហៅ ឌេល ជាសប្បុរជន និងលោកស្រី ឈិន ស៉ីនាន, លោក ប៉ិន ថារ៉ាន់ នាយប៉ុស្តិ៍នគបាលពន្សាំង, លោក ចែម សួយ នាយរងប៉ុស្តិ៍នគបាលពន្សាំង, លោកប្រធានប្រជាការពារសង្កាត់ពន្សាំង, លោកមេភូមិតាស្គរ, និងប្រជាពលរដ្ឋ និងប្រជាការពារភូមិផងដែរ។
លោក ប៉ិន ថារ៉ាន់ បានថ្លែងថា ប្រជាពលរដ្ឋទាំង ៤គ្រួសារនេះ បច្ចុប្បន្នកំពុងជួបការលំបាក ជីវិភាពខ្វះខាត មានជំងឺប្រចាំកាយ ប្រឈមនឹងបញ្ហាជាច្រើន។ ដោយមើលឃើញការលំបាករបស់គ្រួសារ ទាំង៤គ្រួសារខាងលើ លោក ហ៊ុយ សាវឿន និងភរិយា ព្រមទាំងនគបាលប៉ុស្តិ៍ពន្សាំង បានលះបង់ថវិកាផ្ទាល់ខ្លួន និងរួមគ្នាជួយដោះស្រាយការលំបាកជូន ដើម្បីបន្តជីវភាពទៅមុខ។
លោក ហ៊ុយ សាវឿន ហៅ ឌេល បានចាត់ទុកថាការផ្ដល់អំណោយនាពេលនោះ គឺជាវប្បធ៌មចែករំលែកជួយគ្នាទៅវិញទៅមក គឺអ្នកមានលទ្ធភាព មានជីវភាពសំបូរហូរហៀរ ជួយដល់អ្នកក្រីក្រខ្វះខាត ដែលនេះជាការបង្ហាញពីទឹកចិត្ត ស្រឡាញ់រាប់អានអាណិតអាសូរដល់មនុស្សផងគ្នា ដែលជាកត្តាបង្កើននូវសាមគ្គីភាព ក្នុងស្រទាប់មហាជនជាមូលដ្ឋានគ្រឹះ នៃការឯកភាពជាតិ ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើន។
លោក ហ៊ុយ សាវឿន បានបន្តថា នេះជាកាយវិការដ៏ល្អប្រពៃនៃវប្បធម៌ចែករំលែក។ សកម្មភាពនេះ គឺចាត់ទុកអំពើមនុស្សធម៌ ក្នុងការជួយគ្នាក្នុងគ្រាលំបាកស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជារួមគ្នា និងសាគ្គីគ្នា ចេះជួយគ្នាក្នុងគ្រាលំបាក ដើម្បីអភិឌ្ឍន៍មាតុភូមិរបស់យើង។
ជួសមុខគ្រួសារក្រីក្រទាំង៤ លោក ចែម សួយ បានថ្លែងអំណរអរគុណ ហើយចាត់ទុកថា នេះគឺជាទឹកចិត្តដ៏ជ្រះថ្លារបស់ លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា ជាវប្បធម៌ចែករំឡែក ជួយប្រជាពលរដ្ឋនៅក្នុងស្រុកកំណើតរបស់លោក។
លោកថ្លែងថា ជានិច្ចកាល លោក ចែម សួយ តែងតែជួយឧបត្ថម្ភ មិនថាប្រជាកាពារសង្កាត់ភូមិ និងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន ឫក៏ស្រុកកំណើត រូបលោកផ្ទាល់ នៅសង្កាត់ពន្សាំង មិនតែប៉ុណ្ណោះទេគឺ នៅតាមបណ្តាខេត្តនានាផងដែរ។
សូមបញ្ជាក់ថា អំណោយទាំងនេះ ត្រូវបានយកជូនពលរដ្ឋទាំង៤គ្រួសារ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ ក្នុងឱកាសចុះជួបសួរសុខទុក្ខនេះ សប្បុរសជនបានផ្ដល់ថវិកាមួយចំនួន ឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ថវិកាមួយចំនួន។
គ្រួសារទី១ រស់នៅភូមិតាស្គរ, ២គ្រួសារទៀត រស់នៅភូមិព្រៃស្នួល (ចាស់ជរាដេកនៅនឹងកន្ទេល) និង២គ្រួសារទៀតនៅភូមិកន្លែងគល់ (កូនភ្លោះពីរនាក់) និងចាស់ជរាគ្មានទីពឹងនៅម្នាក់ឯង ដែលស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕