(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ដេញថ្លៃជាថ្មី ត្រូវមានក្រុមហ៊ុន ៣ ឬ៤ សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ សមត្ថកិច្ចទទួលបញ្ជារួចរាល់ហើយ សម្រាប់ចាប់ខ្លួនជនក្បត់ជាតិគ្រប់រូប បើហ៊ានដើរចូលកម្ពុជា គឺត្រូវចាប់វាយខ្នោះភ្លាមៗ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសិក្សាយកទីតាំងសួនច្បារក្នុងរាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនឯកជនវិនិយោគ ធ្វើចំណតរថយន្តក្រោមដី (ចុចអាន)
៤៖ អាជ្ញាធរថៃបិទមិនឱ្យលោកស្រី មូរ សុខហួរ ចូលប្រទេសរបស់ខ្លួន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ តាមសំណើ ឲ្យហាមឃាត់របស់កម្ពុជា (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវការទិញរថយន្ត៤៥៥គ្រឿង ដើម្បីបម្រើឲ្យការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសិក្សាបង្កើតរោងចក្រអគ្គិសនីដោយប្លែងពីសំរាមក្នុងស្រុក តែមិនអនុញ្ញាតឲ្យនាំសំរាមពីបរទេសឡើយ (ចុចអាន)
៧៖ ក្រុមលោក កឹម សុខា ប្រកាសមិនគាំទ្រផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ សម រង្ស៉ី ហើយបានហៅក្រុមទណ្ឌិត សម រង្ស៉ី ថា ជាក្រុមហិង្សា (ចុចអាន)
៨៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ប្រាប់ឱ្យអភិបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន, ស.ស.យ.ក និងកម្លាំងយុវជន ចេញប្រតិបត្តិការសំអាតសំរាម ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក (ចុចអាន)
៩៖ សម្តេចតេជោ ហ៊ុន សែន ទាត់ចោលសំណើរបស់ក្រសួងសុខាភិបាល ដែលស្នើឲ្យបេក្ខជនប្រឡងចូលធ្វើការងាររដ្ឋ ត្រូវពិនិត្យសុខភាពជាមុនសិន (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រុមមន្រ្តី និងអ្នកនយោបាយ មើលរឿងសាមកុក ដែលបញ្ចាំងលើកញ្ចក់ទូរទស្សន៍ Fresh News ដើម្បីបានដឹងពីយុទ្ធសាស្ត្រ និងល្បិចកិច្ចកល (ចុចអាន)
១១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសម្តងទៀតថា កម្ពុជាត្រៀមទិញយន្តហោះស៊ើបការណ៍ L39 សេរីថ្មី ពីប្រទេសឆែកបន្ថែមទៀត (ចុចអាន)
១២៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងជួបពិភាក្សាការងារជាមួយទូតថ្មី, ជប៉ុន អាល្លឺម៉ង់ អាមេរិក (ចុចអាន)
១៣៖ តុលាការខេត្តបាត់ដំបង ចោទប្រកាន់សមាជិកក្រុមឧទ្ទាមម្នាក់ទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)
១៤៖ រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ (ចុចអាន)
២៖ ប្រាំខែក្រោយទីក្រុងវ៉ាស៊ីនតោនដាក់ Huawei ចូលក្នុងបញ្ជីខ្មៅ ក្រុមហ៊ុនអាមេរិកនានាបន្តរង់ចាំចម្លើយ (ចុចអាន)
៣៖ ចិនមិនអាចទទួលយកបានឡើយ ចំពោះអំពើហិង្សានៅហុងកុង និងរិះគន់កម្លាំងបរទេសដែលដុតបញ្ឆេះបាតុកម្ម (ចុចអាន)
៤៖ សហរដ្ឋអាមេរិកជាមហាអំណាចនាំមុខគេ នៅទីអវកាស និងស្វាគមន៍កិច្ចសហការជាមួយប្រទេសដទៃ (ចុចអាន)
៥៖ កូរ៉េខាងត្បូង ប្រកាសបង្កើនកញ្ចប់ថវិកាយោធា និងជំរុញឱ្យកូរ៉េខាងជើងត្រឡប់មករកតុចរចាវិញ (ចុចអាន)
៦៖ ចិនទាមទារឲ្យដាក់ទណ្ឌកម្មអាមេរិកក្នុងទំហំទឹកប្រាក់ «២.៤ពាន់លានដុល្លារ» ពាក់ព័ន្ធការល្មើសច្បាប់ WTO (ចុចអាន)
៧៖ ព្រះមហាក្សត្រថៃដកហូតតំណែង និងឋានៈទាំងអស់ពីអ្នកម្នាង Sineenat, នេះបើតាមប្រភពពីព្រះរាជវាំងថៃ (ចុចអាន)
៨៖ លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងតួកគី នៅក្នុងករណីចាំបាច់ (ចុចអាន)
៩៖ អាមេរិក និងចិនបន្តដើរលើផ្លូវវិជ្ជមាន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងត្រូវចុះហត្ថលេខាក្នុងកិច្ចប្រជុំ G20 នៅឈីលី (ចុចអាន)