(ភ្នំពេញ)៖ បន្ទាប់ពីដឹងតម្លៃពិតនៃស្មាតហ្វូនស៊េរីថ្មី កូនកាត់ត្រកូល F Series និង Reno Series រួចមក គិតម៉េចដែរ ប្រសិនបើនៅតែស្ទាក់ស្ទើរ ពុំទាន់ហ៊ានសម្រេចចិត្តថាគួរទិញ ឬយ៉ាងណា តោះមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗនៃស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះទាំងអស់គ្នា កុំថា Admin ចេះតែអួត ដូចខាងក្រោម៖ https://youtu.be/cvUER5GWLS0។
ចំណុចទី១៖ OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series (ដែលក្នុងនោះមានម៉ូឌែលចុងក្រោយ លក់ដាច់ខ្លាំងជាងគេគឺ OPPO F11 Pro) និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង តាមរយៈការធ្វើកំណែរទម្រង់ Update ទាំង Hardware និង Software របស់រាមច្បង រួមផ្សំជាមួយនឹងរបកគំហើញថ្មីៗ នៃបច្ចេកវិទ្យាទំនើបចុងក្រោយ។
ចំណុចទី២៖ មានរូបរាងរលើបរលោងស្រស់ស្អាតកាលីបទាន់សម័យ ដោយផ្នែកខាងមុខមានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ ស្ទើរតែគ្មានចោះរន្ធ។ រីឯផ្នែកខាងក្រោយត្រូវបានរចនាដោយកញ្ចក់ CGG ស្វិតរឹងមុំាមិនងាយបែក និងការរចនានូវរូបរាង O.Dot ដែលផលិតពីសេរ៉ាមិច ដើម្បីការពារមិនឲ្យខូច ឬសឹកឡេនកាមេរ៉ា។
ចំណុចទី3៖ មានកាមេរ៉ាក្រោយ4គ្រាប់ តំរៀបគ្នាជាជួរយ៉ាងមានរបៀប ស្មើរត្រឹមតែម្តង ដោយកាមេរ៉ាមេមានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី២ មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់ 1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់រាងស្លីមស្អាត ថតរូបជួបជុំគ្រួសារ ឬការជួបជុំនៅតុអាហារបានយ៉ាងរីករាយ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា 10x Digital Zoom ថែមទៀតផង។ កាមេរ៉ាទី៣ និងទី៤ មានទំហំ 2MP ដូចគ្នាអាចថតរូបបែបសខ្មៅ និងបែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាល មានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។
ចំណុចទី៤៖ បំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 កាន់តែសុវត្ថិភាពខ្ពស់ជាមួយនឹង Hardware និង AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ និងមានល្បឿនកាន់តែលឿន ដោះសោរត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។
ចំណុចទី៥៖ ស្មាតហ្វូនកូនកាត់រូបនេះ មានRAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន២១០(600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) ប្រតិបត្តិការដោយ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)និងមានកម្លាំងថាមពលថ្ម ទំហំធំរហូតដល់ទៅ 4000mAh អាចមើល វីដេអូបាន១៣ម៉ោង ស្តាប់តន្ត្រីបាន៣១ម៉ោង និងលេងហ្គេមបាន ៨ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0។
គួររំលឹកថាស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះ បានបង្ហាញខ្លួនជាផ្លូវការព្រមគ្នាជាមួយនឹងស្មាតហ្វូនរៀមច្បងរបស់វាគឺ OPPO Reno2 កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារផ្កាយ៥ ក្បែរវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO បានដាក់លក់ ស្មាតហ្វូនស៊េរិថ្មិ OPPO Reno2 F ត្រឹមតែ $369 ដោយមានបន្ថែមកញ្ចប់កាដូ៖ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth, កែវទឹកដ៏ស្រស់ស្អាត, ចិញ្ចៀនទម្រទូរស័ព្ទ, ស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤សប្តាហ៍ សរុបជាទឹកប្រាក់ $109 ចំណែកឯ OPPO Reno2 តម្លៃត្រឹមតែ $599 មានបន្ថែមកាដូពិសេសដូចជា៖ កាសក្តោបត្រចៀក Bluetooth, បាស Bluetooth ធំដ៏ស្រស់ស្អាត បណ្ណធានាអេក្រង់ សម្រាប់រយៈពេល១ឆ្នាំពេញ ស៊ីមស្មាតលេខពិសេស (Silver Sims) ភ្ជាប់ជាមួយនឹងគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤សប្តាហ៍ សរុបជាទឹកប្រាក់ $169 សម្រាប់តែអតិថិជនដែលបានធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ តែប៉ុណ្ណោះ៕