(ភ្នំពេញ)៖ ការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុនមិត្តហ្វូន បានទទួលពានរង្វាន់ «យុទ្ធនាការផ្សព្វផ្សាយទីផ្សារប្រចាំឆ្នាំ»ក្រោយពីក្រុមហ៊ុនមិត្តហ្វូន បានចូលរួមក្នុងកម្មវិធីពានរង្វាន់ អាជីវកម្មអន្តរជាតិឆ្នាំ២០១៩ នៅទីក្រុងវីយែន ប្រទេសអូទ្រីសនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្តីពី «យុទ្ធនាការទីផ្សារប្រចាំឆ្នាំ»។
បន្ទាប់ពីធ្វើអាជីវកម្មអស់រយៈពេលជាង ១០ឆ្នាំក្រុមហ៊ុនមិត្តហ្វូន មិនអាចរក្សាទុករូបភាពចំណាស់នឹងមិនទាក់ទាញអតិថិជននោះទេ ជាពិសេសអតិថិជនវ័យក្មេងក្នុងយុគសម័យឌីជីថលនៅកម្ពុជា ដោយដឹងច្បាស់ពីសារសំខាន់នៃការស្វែងរកការជំរុញ ដើម្បីនាំស្លាកសញ្ញាមិត្តហ្វូនឱ្យកាន់តែខិតជិតបេះដូងអតិថិជន ភាពស្និតស្នាល និងភាពរស់រវើករបស់ក្រុមហ៊ុនមិត្តហ្វូន បានអនុវត្តយុទ្ធនាការស្តារឡើងវិញនូវស្លាកសញ្ញាថ្មី។
បន្ទាប់ពីដំណើរការយុទ្ធនាការត្រឹមតែ ៩ខែប៉ុណ្ណោះចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក ក្រុមហ៊ុនមិត្តហ្វូន ក៏មានកំណើនអតិថិជនខ្ពស់បំផុត ក្នុងអំឡុងពេលអាជីវកម្ម១០ឆ្នាំកន្លងមក ដោយចំនួនអតិថិជនសរុបបានកើនឡើងដល់ ៩លាននាក់ ដោយរក្សាបាននូវកំណើនប្រាក់ចំណូលនៅកម្រិតទីពីរ គឺចំនួនច្រើនជាង១៥%។ សន្ទស្សន៍យីហោនេះ បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់សន្ទស្សន៍ Top of Mind បានកើនឡើងពី ៣០% ទៅ ៤០% សន្ទស្សន៍ Share of Voice ឈានដល់កំរិតខ្ពស់ភាគច្រើននៅក្នុងបណ្តាញប្រតិបត្តិករ ៣៩,២% ។
ការប្រើប្រាស់ម៉ាស្កត់មុន្នីក្នុងសកម្មភាពទីផ្សារ ដែលមានន័យថា ជាមនុស្សដែលឆ្លាត រួសរាយរាក់ទាក់ និងស្តាប់នូវអ្វីៗគ្រប់យ៉ាង សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 4.5G LTE បានចាប់ផ្តើមដំណើរការផ្លាស់ប្តូរស្លាកសញ្ញាពីរូបភាពពណ៌ខៀវទៅក្រហម ជាមួយនឹងកញ្ចប់សេវាកម្ម ដែលសមស្របទៅនឹងតម្រូវការរបស់យុវវ័យ គឺជាកត្តាជំរុញឱ្យមិត្តហ្វូនទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នេះ។
ពានរង្វាន់អាជីវកម្មអន្តរជាតិ (Stevie Award) គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់កំពូលៗ នៅលើពិភពលោកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីផ្តល់ជូនជាកិត្តិយសនូវរាល់សមិទ្ធិផល និងការរួមចំណែកវិជ្ជមានរបស់អាជីវកម្មនិងបុគ្គល ដើម្បីប្រយោជន៍ជាសាកលរបស់សហគមន៍រួមទាំងព័ត៌មានវិទ្យា និងទូរគមនាគមន៍។
នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានទស្សនាវដ្តីញូវយ៉កថែមស៍ ផ្សព្វផ្សាយលើប្រព័ន្ធអូស្ការសម្រាប់អាជីវកម្មអន្តរជាតិ។ ពានរង្វាន់ IBA Stevie បានទទួលការតែងតាំងជាង៤០០០នាក់មកពី៧៤ ប្រទេសនិងអ្នកជំនាញជាង១០០០នាក់ បានចូលរួមក្នុងដំណើរការវាយតម្លៃសកល ដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃល្អបំផុត៕