(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបំពេញភារកិច្ចនៅប្រទេសនានា។

អគ្គរដ្ឋទូតទាំងនោះរួមមាន៖

១៖ លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

២៖ លោក អ៊ាត សីហា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី

៣៖ លោក ចាន់ រតនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី

៤៖ លោក អាន សុខខឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសស្វីស

៥៖ លោក ឈួក ប៊ុណ្ណា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

៦៖ លោក ចឺយ វិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

៧៖ លោកស្រី បាន បូរ៉ុម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋគូបា

៨៖ លោក ហ៊ុន ហាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋគូវ៉ែត

៩៖ លោក ហុក សុភា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប្រុយណេដារូសាឡាម៕