(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាបការចែកចាយគ្រឿងញៀន ក្នុងក្រុងព្រះសីហនុ ដោយឃាត់ជនសង្ស័យ ៣នាក់ ព្រមទាំងដកហូតថ្នាំបាន ២១កញ្ចប់នៅក្នុងសង្កាត់លេខ០៤។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ ជនសង្ស័យទាំង ៣នាក់ មានឈ្មោះដូចជា៖ ទី១ឈ្មោះ ហ៊ី ចំរើន ភេទប្រុសអាយុ ២០ឆ្នាំ ទីកន្លែងកំណើត ក្រុងខេមរៈភូមិន្ទខេត្តកោះកុង ដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់តូច, ទី២ ឈ្មោះ ទិន ផេង ភេទប្រុសអាយុ៣៨ឆ្នាំ ទីកន្លែងកំណើត សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់តូចទូរស័ព្ទ១ គ្រឿង, និងទី៣ ឈ្មោះ ប៊ុន ភ័ក្ត ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្ត៕