(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា អគ្គិភ័យដែលឆេះរោងជាង នៅសាលាបឋមសិក្សាទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានរលត់ទាំងស្រុងហើយនៅម៉ោងជិត៨យប់ថ្ងៃទី២០ ខែតុលានេះ ក្រោយមានការអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គិភ័យ។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិការខណ្ឌឫស្សីកែវ១គ្រឿង និងរថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២គ្រឿង។
ចំពោះសម្ភារខូចខាតរួមមាន៖ តុកៅអីចាស់ៗ សម្ភារសំណង់ប្រើប្រាស់ក្នុងរោងជាងមួយចំនួន និងឯកសារមួយចំនួន។ សំរាប់មូលហេតុនៃការឆាបឆេះ សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅឡើយទេ ដោយរង់ចាំស្រាវជ្រាវសិន៕