(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានសរសេរសារបង្ហោះលើ Facebook ផ្លូវការរបស់លោក ដោយសូមអរគុណដល់បងប្អូនជនរួមជាតិ ដែលបានផ្ញើសារជូនលោក ក្នុងឱកាសថ្ងៃខួបកំណើត នៅថ្ងៃនេះ។
ក្រៅពីអរគុណហើយនោះ លោក ហ៊ុន ម៉ាណែត ក៏បានជូនពរដល់បងប្អូនជនរួមជាតិ សូមប្រកបទៅដោយសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច។
លោក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ដំបូងខ្ញុំសូមអភ័យទោស ដោយមិនបានផ្ញើសារផ្ទាល់ទៅជូនលោកអ៊ុ ពូមីង បងប្អូនទាំងអស់ ដែលបានផ្ញើសារជូនពរ ខ្ញុំក្នុងថ្ងៃខួបកំណើត។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ចំពោះសារជូនពរយ៉ាងកក់ក្តៅ??? ហើយឆ្លៀតឱកាសនេះ ខ្ញុំក៏សូមជូនពរដល់លោកអ៊ុ ពូមីង បងប្អូនទាំងអស់ និងក្រុមគ្រួសារឲ្យបានប្រកបទៅដោយសេចក្តីសុខ សុភមង្គលនិងទទួលបានជោគជ័យ លើគ្រប់ភារកិច្ចទាំងអស់ផងដែរ»។
សូមជម្រាបថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី២០ ឆ្នាំតុលា ឆ្នាំ១៩៧៧៕