(ភ្នំពេញ)៖ ក្រុមហ៊ុន XIAOMI បាននាំយកស្មាតហ្វូនប្រភេទថ្មី ចូលមកទីផ្សារកម្ពុជានោះ គឺទូរស័ព្ទ Redmi Note 8 Pro ។
ការនាំចូល Smart Phone កម្រិតថ្នាក់កណ្តាលប្រភេទ King ទទួលបានការគាំទ្រខ្ពស់ ក្នុងប្រទេសចិនមកកាន់កម្ពុជា នេះជាម៉ូដែលស្មាតហ្វូនដំបូងក្នុងទីផ្សារកម្ពុជា ដែលមានកាមេរ៉ារហូតដល់ 64MP។
ទូរស័ព្ទម៉ាក Note 8 Pro មានបំពាក់កាមេរ៉ា៤គ្រាប់ និងបច្ចេកទេសប្រព័ន្ធ Liquid Cool ដែលនៅពេលអ្នកប្រើប្រាស់ថតរូបលេងហ្គេម និងប្រើប្រាស់មុខងារផ្សេងៗ អាចទទួលបានបទពិសោធន៍ដូចពិតៗ។
លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានឲ្យថា «ស្មាតហ្វូនប្រភេទ Redmi Note ជាប្រភេទស្មាតហ្វូនដែលទទួលបាន ការពេញនិយមជាខ្លាំងមកដល់ពេលនេះ ក្នុងពិភពលោកមានអ្នកប្រើប្រាស់លើសពី១០០លាននាក់ហើយ»។
លោកបានបន្ដថា ដោយឡែកសម្រាប់ទូរស័ព្ទ Redmi Note7 ដែលបានសម្ពោធជាផ្លូវការនៅកម្ពុជា នៅក្នុងខែមេសាក៏បានផ្លាស់ប្តូរអត្ថន័យនៃគុណភាព និងរូបរាងស្មាតហ្វូនកម្រិតកណ្តាលពី បុរាណកាលមកផងដែរ។ ក្នុងនោះទូរស័ព្ទ Note7 បាននាំយកកាមេរ៉ា 48MP និងមុខងារមួយចំនួនដែលមានតែនៅម៉ាស៊ីន Flagship មកដាក់ក្នុងស្មាតហ្វូនកម្រិតកណ្តាលនេះ មកដល់ពេលបច្ចុប្បន្នប្រភេទ Note7 បានលក់ចេញលើសពី២០លានគ្រឿង ក្នុងទីផ្សារពិភពលោកទំាងមូលហើយ។
លោកបានបន្ថែមថា សមត្ថភាពថតរូបជាមួយនឹងកាមេរ៉ា៤គ្រាប់ 64MPពិតជាអស្ចារ្យគ្មានអ្វីប្រៀប Redmi Note8 Pro មានសមត្ថភាពថតរូបច្បាស់ល្អ ជាមួយ 64MP ដែលអាចថតបានភាពលម្អិតច្បាស់ៗល្អ ទោះយកទៅព្រីនជា Poster ប្រវែង៣.២៦ម៉ែត្រ ក៏នៅតែមានភាពច្បាស់លើរូបភាពទាំងស្រុង។ ក្នុងនោះប្រើបច្ចេកទេស ដែលថតរូបអាចទទួលបានពន្លឺកាន់តែល្អ ហើយមានភ្ជាប់ការថតរូបពេលរាត្រី ដែលធានាលើការថតរូបទទួលបានលទ្ធផលល្អ។
លោកបានបញ្ជាក់ថា ទូរស័ព្ទ Redmi Note8 Proមាន៣ពណ៌រួមមាន៖ ប្រផេះ(Mineral Grey), ពណ៌ស, (Pearl White) និងពណ៌បៃតង (Forest Green) ដែល6GB+64GB សម្រាប់តម្លៃ ២៣៩ដុល្លារអាមេរិក និង 6GB+128GB តម្លៃ២៦៩ដុល្លារអាមេរិក។ អតិថិជនអាចជាវទូរស័ព្ទទាំង Redmi Note8 Pro តាមតំណាងចែកចាយ និងតាមហាងលក់ទូរសព្ទដៃទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រ ដៃគូរសហការទិញតាម Online រួមមាន Smile Shop និង Tinhtinh Online Shop៕