(ព្រះវិហារ)៖ ដើម្បីលើកកម្ពស់ជីវភាពរស់នៅបងប្អូនប្រជាកសិករឲ្យកាន់តែប្រសើរ ក៏ដូចជាស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករ តាមរយៈការផលិតដំណាំផ្សេងៗបាននោះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានសហការជាមួយអង្កការការីតាស (caritas) រៀបចំបើកសិក្ខាសាលាមួយដើម្បីផ្សារភ្ជាប់ជំនួញ រវាងកសិករក្រុមផលិតកម្មកសិកម្ម និងដៃគូអាជីវកម្ម ប្រកបដោយបរិយាបន្ន។
អង្គសិក្ខាសលានេះ ស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ និងមានការចូលរួមពីលោក គឹម រតនា នាយកប្រតិបត្តិអង្កការការីតាស (caritas) ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ពាណិជ្ជករ តំណាងដៃគូរអភិវឌ្ឃន៍ និងក្រុមកសិករផលិតជាច្រើនរូបទៀត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ណាគារនិងភោជនីដ្ឋានលីហ៊ួត។
លោក ពឹង ទ្រីដា បានលើកឡើងថា អង្គសិក្ខាសាលានេះ មានគោលបំណងដើម្បីបង្កើនការទំនាក់ទំនងរវាងកសិករ ក្រុមផលិតកម្មកសិកម្ម ពាណិជ្ជករ អ្នកធ្វើជំនួញ ស្ថាបន័រដ្ឋាភិបាលថ្នាក់ ស្រុក និងខេត្ត ភ្នាក់ងារអភិវឌ្ឍន៍សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
ស្វែងយល់ពីបញ្ហាប្រឈមគំនិតផ្តួចផ្តើមសម្រាប់ដំណោះស្រាយ និងលក្ខខណ្ឌសមស្រប ដើម្បីធ្វើការផ្សារភ្ជាប់ទីផ្សាររវាងអ្នកពាក់ព័ន្ធ និងកសិករ ក្រមផលិតកម្មកសិកម្មក្នុង ខេត្តព្រះវិហារ លើកកម្ពស់ផលិតកម្ម កសិកម្មសិរីរាង្គ និងសុវត្ថិភាពរបស់កសិករឲ្យមានសន្ទុះផលិតខ្ពស់ (មិនត្រឹមតែផលិតសម្រាប់ហូប ប៉ុន្តសម្រាប់លក់) និងទទួលបានតម្លៃសមរម្យ និងមានទីផ្សារ។
លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីអំពី «ការផ្សារភ្ជាប់ជំនួនរវាងកសិករ ក្រុមផលិតកម្មកសិកម្មនិងដៃគូរអាជីវកម្ម ប្រកបដោយបរិយបន្ន» គឺជាផ្នែកដ៏សំខាន់មួយរបស់គម្រោង អភិវឌ្ឍន៍សហគមន៍ចម្រុះ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកសិករ ក្រុមផលិកម្មកសិកម្ម ដៃគូរអាជីវកម្ម ស្ថាបន័រដ្ឋាភិបាលពាក់ព័ន្ធអាជ្ញាធរ និង NGOs ក្នុងគោលបំនងបង្កើតឲ្យមានការផ្សាភ្ជាប់ ជំនួញរវាងកសិករ និងដៃគូរអាជីវកម្ម និងពង្រីកទីផ្សារផលិតកម្មកសិកម្មសិរីរាង្គ សុវត្ថិភាពរបស់កសិករក្រីក្រក្នុងខេត្ត៕