Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល ចេញស.ជ.ណ និរាករណ៍ការដោះដូរទីតាំងដី អគារផ្នែករដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ (Video inside)

18-10-2019 21:57

(ភ្នំពេញ)៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយយោងតាមចំណារឯកភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញស.ជ.ណថ្មីមួយ ដោយធ្វើការនិរាករណ៍ស.ជ.ណចាស់ ស្ដីពីការដោះដូរទីតាំងដី អគារផ្នែករដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសរុបចំនួន៣,៤០៨ម៉ែត្រការ៉េ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញស.ជ.ណមួយ អនុញ្ញាតឲ្យក្រុមហ៊ុន ភី អេនឡេន ឌីវេឡុបម៉ឺន ឯ.ក ធ្វើការដោះដូរទីតាំងដី អគារផ្នែករដ្ឋបាលព្រៃ ឈើកំពង់ស្ពឺ ដែលមានផ្ទៃដីសរុបចំនួន ៣,៤០៨ម៉ែត្រការ៉េ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទីតាំងដីឃ្លាំងដាក់សម្ភារខាងកើតផ្លូវ ស្ថិតនៅភូមិក្រាំងពលទេព ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីនៅសល់ ចំនួន២,៨០១ម៉ែត្រការ៉េ។

ក្នុងស.ជ.ណថ្មី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខាដោយលោក ហ៉ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចនិរាករណ៍ លិខិតលេខ១១១៧ សជ ណ.កធ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។

គួរជម្រាបថា ទាំងមន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីមន្ទីរកសិកម្ម បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាត់វិធានការចំពោះមន្ដ្រីពាក់ព័ន្ធ ដែលរួមគ្នាផ្ដើមលួចលក់ ឬដោះដូរទីតាំងអង្គភាពរបស់រដ្ឋ នឹងនាំឲ្យមានការរិះគន់ជាបន្ដបន្ទាប់៕

សូមអានខ្លឹមសារលម្អិត នៃស.ជ.ណ ដែលមាននៅខាងក្រោមនេះ៖