(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៣៤២គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យជាង ២ពាន់គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៦៨៣គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន១,៦៨៣គ្រឿង និងផាកពិន័យ១,៦៨៣ករណី។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៣,៧៩៣គ្រឿង រកឃើញយានយន្តល្មើស៣០,៦២៥គ្រឿង និងផាកពិន័យ៣០,៦២៥គ្រឿង៕