(ភ្នំពេញ)៖ ធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំពិធីប្រកាសជាផ្លូវការស្តីពីកិច្ចសហការរវាងគ្នា ផ្តល់ជូនការផ្ទេរប្រាក់ទៅវិញទៅមក ដោយថ្នាក់ដឹកនាំទាំងសងខាងបានរៀបរាប់អំពីអត្ថប្រយោជន៍ ក៏ដូចជាភាពងាយស្រួលជូនអតិថិជន ដែលប្រើប្រាស់ ABA Mobile ក៏ដូចជា TrueMoney App ដោយសន្យា ថានឹងមានការផ្តល់ជូនពិសេសក្នុងពេលឆាប់ៗខាងមុខ។
ដូចអ្វីដែលបានសន្យា ការផ្តល់ជូនពិសេសនេះបានមកដល់ កាន់តែស្រួល និងចំណេញ ចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ រាល់ការផ្ទេរប្រាក់ពី ABA Mobile មក TrueMoney App គឺមិនគិតកម្រៃសេវានោះទេ។
លោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់អោយដឹងថា៖« ដោយមើលឃើញពីការគាំទ្រនិងតម្រូវការរបស់អតិថិជនមកលើ សេវាផ្ទេរប្រាក់ពី ABA Mobile មក TrueMoney App មានសន្ទុះខ្លាំង ដែលជាទូទៅអតិថិជន ធ្វើការផ្ទេរប្រាក់ពី ABA Mobile មកកាន់TrueMoney ដើម្បីដកប្រាក់នៅតាមភ្នាក់ងារពេលធ្វើដំណើរឆ្ងាយពីសាខាឬ ទូដកលុយ ATM របស់ធនាគារ ទិញសំបុត្រកុន បញ្ជូលលុយទូរសព្ទចំណេញលុយមកវិញ ជាដើម ទើបជាហេតុដែលផ្តល់ជូនពិសេសសម្រាប់អតិថិជន »។
សម្រាប់ការផ្តល់ជូននេះ ក្រុមហ៊ុនទ្រូម៉ាន់នី ក៏ដូចជា ធនាគារ ABA សង្ឃឹមថាអតិថិជន ទាំងអស់ពេញចិត្ត ហើយរីករាយជាមួយនឺងការផ្តល់ជូនដ៏ពិសេសនេះ។ ទាញយកកម្មវិធីសូមចុច http://onelink.to/truemoneyapp_pr
ព័ត៌មាន បន្ថែម ពី កម្មវិធីនេះ អាច ទាក់ ទង 023 999 639 ឬ ចូល ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕