Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បន្តចុះអង្កេតទំនិញ នៅផ្សារកំពង់បឹង និងតូបលក់ជុំវិញផ្សារ តែរកមិនឃើញទំនិញណាមួយ ខូចគុណភាពឡើយ

18-10-2019 13:59

(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកំពង់បឹង និងតូបលក់ជុំវិញផ្សារស្ថិតក្នុងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រកមិនឃើញទំនិញណាមួយខូចគុណភាពឡើយ។

លោកយីវ ណារិន ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទោះបីធ្វើតាមទឹកក៏លោកសប្បាយចិត្តដែរ ព្រោះនេះជាកាតព្វកិច្ចរបស់លោក ដើម្បីបំពេញការងារ ត្រួតពិនិត្យនិងដើម្បីស្រាវ ជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកប្រធានសាខា បានឲ្យដឹងថា ក្រុមការងារជំនាញ បានធ្វើតេស្តបឋមទៅលើបន្លែត្រសក់ ខ្ទឹមបារាំង និងខ្ញីហាន់។ ជាលទ្ធផលបឋម គឺយើងពុំមានឃើញសារធាតុគីមីឡើយ។ យ៉ាងណាមិញ មន្រ្តីជំនាញបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីសុវត្ថិភាពម្ហូបអាហារ ការរៀបចំទំនិញតាំងលក់ និងមានអនាម័យល្អ។

លោក យីវ ណារិន ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។ មួយវិញទៀត ក្រុមការងារ បានឃ្លាំពិនិត្យតម្លៃលក់រាយ នៅតាមស្ថានីយ/ដេប៉ូ ចំនួន ០៥ទីតាំង រីឯតម្លៃលក់រាយនេះ គឺសមស្រប តាមតម្លៃ ដែលក្រសួងបានកំណត់៕