(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចដោយជោគជ័យនៅប្រទេសចំនួន៣ ក្នុងដែនដីអឺរ៉ុប។
ប្រទេសចំនួន៣ ដែលសម្តេចបានបំពេញទស្សនកិច្ចនេះមានសាធារណរដ្ឋឆែកពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩, ប្រទេសហុងគ្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩៕