(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ IPU លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ តាមសំណើកម្ពុជា (ចុចអាន)

២៖ EBA៖ សម្តេចតេជោ ប្រាប់ប្រធានាធិបតីប៊ុលហ្ការីថា ចង់ឃើញអឺរ៉ុបផ្តល់យុត្តិធម៌ឱ្យកម្ពុជា (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន នាំចៅស្រីច្បងឲ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី ដើម្បីយល់ពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី (ចុចអាន)

៥៖ មេទ័ពកម្ពុជា ប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យត្រៀមអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)

៦៖ សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមព្រឹត្តិការណ៍សំខាន់២ នៅប្រទេសចិន (ចុចអាន)

៧៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅព្រឹកស្អែក ដោយមានរបៀបវារៈចំនួន៧ (ចុចអាន)

៨៖ ក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ជីបម៉ុងលែន (Chip Mong) ទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ (Grand Phnom Penh) (ចុចអាន)

៩៖ អតីតសមាជិកក្រុមប្រឹក្សា អតីតគណបក្សសង្គ្រោះជាតិ នៅស្រុកសំឡូត ខេត្តបាត់ដំបងម្នាក់ទៀត ប្រកាសឈប់ដើរតាមទណ្ឌិត សម រង្ស៉ី ដែលកំពុងសម្លាប់ជាតិខ្លួនឯង (ចុចអាន)

១០៖ អតីតបេក្ខជនបម្រុងអតីត CNRP នៅឃុំព្រែកគយ ខេត្តកណ្ដាល ដែលបានទៅទទួលផែនការធ្វើរដ្ឋប្រហារពីឧក្រិដ្ឋជន សម រង្ស៉ី ចូលសារភាព និងអំពាវនាវយុវជនកុំដើរតាមគន្លងជនក្បត់ជាតិ (ចុចអាន)

១១៖ អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីត CNRP ៤នាក់ នៅខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជាបន្តបន្ទាប់ ដែលទៅទទួលផែនការធ្វើរដ្ឋប្រហារពីឧក្រិដ្ឋជន សម រង្ស៉ី (ចុចអាន)

១២៖ អតីតមេដឹកនាំ នៃអតីត CNRP ២រូប នៅស្រុកសំឡូត ប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ ឈប់ចាញ់បោក សម រង្ស៉ី (ចុចអាន)

១៣៖ តុលាការខេត្តកំពង់ឆ្នាំង ចោទប្រកាន់អតីតសកម្មជន CNRP លោក ដួង ចន្ទ្រា និងគូកន ពីបទរួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាល (ចុចអាន)

១៤៖ ក្រសួងបិរស្ថាន សោកស្តាយចំពោះការបាត់បង់សត្វប្រើស១ក្បាល ក្រោមស្នាដៃព្រានព្រៃ នៅខេត្តព្រះវិហារ និងអំពាវនាវពលរដ្ឋបញ្ឈប់ជាបន្ទាន់ ការបរបាញ់សត្វព្រៃ ដែលជាទង្វើល្មើសច្បាប់ (ចុចអាន)

១៥៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមទីតាំង ៩០០កន្លែង ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ នយោបាយធ្វើឱ្យអាមេរិកឯកោ គឺជាគ្រោះថ្នាក់ដ៏ធំមួយ អាចបំផ្លាញសន្តិភាពពិភពលោកទាំងមូល, នេះជាសម្ដីអតីតប្រធានាធិបតី George W. Bush (ចុចអាន)

២៖ លោកប្រធានាធិបតី និងលោកស្រីប្រធានសភាអាមេរិក ព្រលះគ្នាក្នុងសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន (ចុចអាន)

៣៖ ទោះបីត្រូវរងសម្ពាធពីអាមេរិកធ្ងន់ធ្ងរក៏ Huawei អះអាងថា «ការលក់នៅតែកើនឡើងដដែល» (ចុចអាន)

៤៖ ពិធីព្យុហយាត្រាអបអរការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន Naruhito អាចនឹងត្រូវពន្យារពេល ព្រោះការ វាយប្រហារដោយព្យុះទីហ្វុង នាពេលកន្លងទៅនេះ (ចុចអាន)

៥៖ របាយការណ៍៖ យោធាអាមេរិក គ្រោងបាញ់សាកល្បងប្រព័ន្ធមីស៊ីលស៊េរីថ្មីមួយ ក្នុងខែតុលានេះ (ចុចអាន)

៦៖ ហុងគ្រីព្រមានប្រើយោធាទប់ទល់ស្ថានការណ៍ បើសិនជាតួកគីបើកច្រកផ្លូវឲ្យជនភៀសខ្លួនស៊ីរី ចូលមកកាន់ទ្វីបអឺរ៉ុប (ចុចអាន)

៧៖ មេបក្សប្រឆាំងមួយរូបក្នុងសភាជាតិថៃ ជំទាស់រាជក្រិត្យមួយដែលផ្ទេរយោធាពីរកងពល ទៅឲ្យស្ថិតក្រោមរាជបញ្ជារបស់ស្តេច (ចុចអាន)

៨៖ លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗ៖ «អាមេរិកមិនមែនជាប៉ូលិសឡើយ ដូច្នេះប្រតិបត្តិការយោធាតួកគីនៅស៊ីរី មិនមែនជាបញ្ហាយើងឡើយ» (ចុចអាន)

៩៖ ក្រុម ISIS ដែលរត់គេចខ្លួនពីការប្រយុទ្ធគ្នារវាងកងទ័ពតួកគី និងឃើដ ត្រូវកងកម្លាំងអ៊ីរ៉ាក់ចាប់បាន (ចុចអាន)

១០៖ លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយច្បាប់បង្កប់ទៅដោយពាក្យតិះដៀល ទៅកាន់ប្រធានាធិបតីតួកគី (ចុចអាន)

១១៖ ជនបរទេស៣៥នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅអារ៉ាប៊ីសាអូឌីត (ចុចអាន)