(ភ្នំពេញ)៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅពេលកំពុងធ្វើការដំណើរក្រសួងសាធារណការនិងដឹកជញ្ជូនបានសហការជា មួយក្រុមហ៊ុនឯកជនចែកមួកសុវត្ថិភាព ចំនួន ២០០មួក ក្នុងរយៈពេល២ថ្ងៃ នៅកំណាត់ផ្លូវជាលេខ២និងបន្តែចែកនៅតាមបណ្តាខេត្តចំនួន ៥ ទៀត។
លោក ព្រំ វន្ថា ប្រធាននាយករដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកញ្ជូន បានលើកឡើងក្នុងពិធីអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកក្រោមច្បាប់បទ «រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ២សង្កាត់ចាត់អង្រែក្រោមថា យុទ្ធនាការថ្ងៃនេះ ដើម្បីពញ្ាក់ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវឲ្យចូលរួម គោរពច្បាប់ ចរាចរណ៍ផ្លូវគោក ក្នុងនោះមានប្រើប្រាស់ ម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា។
លោកបានបញ្ជាក់ថា៖ «អ្នកស្លាប់ដែលប្រើប្រាស់ម៉ូតូមានជាង៧៥% ហើយអ្នកដែលមិន ពាក់មួយសុវត្ថិភាពមានអត្រាខ្ពស់»។
លោកក៏បានឲ្យដឹងថាសម្រាប់យុទ្ធនាការ មានរយៈពេលពេលពីថ្ងៃដោយថ្ងៃទី១៧ តុលា នឹងធ្វើការចែកមួកសុវត្ថិភាព២០០មួក (ថ្ងៃ១៧តុលាចំនួន១០០មួក) ហើយអ្នកដែលទទួល បានមួកត្រូវឆ្លើយ សំណួរមួយចំនួន ទាក់ទងនឹងច្បាប់ចរាចរណ៍ផងដែរ។ សម្រាប់ថ្ងៃទី១៨ តុលាវិញ ក៏នឹងចែកមួកសុវត្ថិភាព ១០០មួកបន្ថែមទៀតផងដែរ។
លោក ព្រំ វន្ថា ក៏បានឲ្យដឹងថា សម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Michelin និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ ក្រសួងសាធារណការ និងដឹគជញ្ជូននឹងធ្វើការផ្សព្វ ផ្សាយនៅទីតាំង៥ទៀតនៅបណ្តារាជធានីខេត្ត។ ដូចជានៅខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្ត បាត់ដំបងនិងរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩នេះហើយ សម្រាប់គម្រោង នៅឆ្នាំ២០២០នឹង ធ្វើ នៅ៥ខេត្តទៀត។
ជាមួយគ្នានោះដែរលោកព្រំ វន្ថាក៏បានអះអាងក្រសួងនឹងបន្តធ្វើការចែក មួកសុវត្ថិភាព បន្តទៀត ជាក់ស្តែងនោះក្រសួងបានចុះត្ថលេខាទទួលមួកសុវត្ថិភាព២ពាន់មួកពី Michelin និង វើលដ៍ប្រ៊ីដ ក្នុងរយៈពេល២ ឆ្នាំដោយនៅឆ្នាំ២០១៩ ចំនួន១ពាន់មួក និង ឆ្នាំ២០២០ ចំនួ ន១ពាន់មួក។
លោកក៏បានឲ្យដឹងថាដោយមានការជួយពីក្រុមហ៊ុនឯកជនមួយចំនួននោះរហូតមកដល់ពេលនេះក្រសួងសាធារណការ បានចែកមួកបាន៨ម៉ឺនមួក ហើយជាគោលគោការណ៍នឹង ធ្វើ ការចែកមួកដល់លើសពី១០ម៉ឺនមួក។
ក្នុងឱកាសនោះដែរលោក ព្រំ វន្ថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថានៅ ពេលប្រើប្រាស់ផ្លូវសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ត្រូវពាក់មួកសុវត្ថិភាពហើយ ត្រូវ ពាក់ខ្សែចង្កាឲ្យត្រឹមត្រូវ។ ដោយឡែកអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ ហើយ កុំពិសារគ្រឿងស្រវឹង និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីរួមជាមួយរដ្ឋាបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅទាបបំផុត។
ចំណែកលោក JAIPEICH CHEVAPHA IRAKUL នាយកគ្រប់គ្រងក្រុមហ៊ុន Muchelin ប្រចាំប្រទេសថៃបានលើកឡើងថាមូលហេតុដែលក្រុមហ៊ុន លោកសហកា រជា មួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការនេះ គឺផ្តោតសំខាន់លើក សុវត្ថិភាពផ្លូ វគោ កនៅពេលបើកបរ។ សុវត្ថិភាពយានយន្តដែលកំពុងបើកបរលើដងផ្លូវ ដូចជាម៉ូតូ និងឡាន ដើម្បីមានសុវត្ថិភាពទាំងអស់គ្នា។
ជាមួយគ្នានោះដែរលោក ក៏បានលើកឡើងក្រុមហ៊ុនលោកនឹងបន្តធ្វើការសិក្សាជាមួយក្រសួងសាធារណការ ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួយកសុវត្ថិភាព ដូចថ្ងៃនេះ។
យោងតាមរបាយការណ៍ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថាក្នុង១ថ្ងៃ ជាមធ្យមអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន៥នាក់ និងអ្នករបួសចំនួន ១៣នាក់។ អ្នកស្លាប់ ដោយសារគ្រោះ ថ្នាក់ចរាច រណ៍ភាគច្រើន គឺជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងខ្ពស់ជាងគេ នៅក្នុងរាជធានីភ្នំពេញ។ មូលហេតុ ដែលបង្កឱ្យមានអ្នកស្លាប់ ភាគច្រើនគឺបង្កមកពីការមិនគោរ ពច្បាប់ចរាចរណ៍ដូចជា ការបើកបើរលើស ល្បឿនកំណត់ ការជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្នុងស្ថា នភាពស្រវឹងជាដើម។
លើសពីនេះទៅទៀត ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាអ្នកប្រើប្រា ស់ទោចក្រយានយន្ត មានចំនួនប្រមាណ៧៥% ក្នុងនោះដែរអ្នកស្លាប់ភាគច្រើនមិនបានពាក់មួក សុវត្ថិភាព៕