Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញអនាគតអ្នក! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី១៦ ខែតុលា៖ បង្ក្រាបបាន២៣ករណី ឃាត់ខ្លួន៥០នាក់

16-10-2019 17:38

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀន ខុសច្បាប់ចំនួន២៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥០នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៩ករណី ឃាត់ខ្លួន១៤នាក់ និងប្រើប្រាស់១៤ករណី ឃាត់ខ្លួន៣៦នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៧,៧៤៤ករណី ដោយឃាត់មនុស្សចំនួន១៦,៣៧២នាក់ (ស្រី១,១១២នាក់) (ជនបរទេស៣៤៤នាក់ ស្រី៥៩នាក់ មាន១២សញ្ជាតិ)៕