(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះពនិត្យការស្ថាបនាផ្លូវបេតុងចំនួន២ខ្សែរ ដែលកំពុងស្ថាបនាបានប្រមាណជាង៧០រយហើយ នឹងឈានទៅរួចរាល់នៅពេលដ៍ខ្លីខាងមុខ ហើយនេះជាអំណោយសប្បុជន គឺលោកឧ្ញកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលចំណាយទឹកប្រាក់ប្រមាណ ២លានដុល្លាអាមេរិក។
លោក ម៉ូវ ម៉ានិត ឲ្យដឹងថា ផ្លូវទាំង២ខ្សែនេះមានប្រវែងសរុប ២៧០០ម៉ែត្រ ទទឺង១២ម៉ែត្រ ហើយមានកំរ៉ាស់២តឹក ជាប្រភេទបេតុងក្រាស់រឹងមាំ។ លោកថា ផ្លូវទាំង២ខ្សែនេះដែរ លាតសន្ធឹងកាត់សង្កាត់ចំនួន២ គឺសង្កាត់គោកឃ្នៀង នឹងសង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ។ វាមិនត្រឹមតែស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទេ សារ:សំខាន់របស់ផ្លូវទាំង២ខ្សែនេះគឺជួយរំដោះការកកស្ទះត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកវត្តតាំងកសាងចូលមផ្លូវក្នុង ហើយកាត់ទៅផ្លូវហាណូយ ផ្លូវទំនប់កប់ស្រូវ ចេញមកព្រែកព្នៅផ្លូវជាតិលេខ៥ បានយ៉ាងងាយ ពេលដែលស្ថាបនាហើយរួចរាល់។
លោកអភិបាល បានបញ្ជាក់ថា នេះជាកាយវិការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ ទីក្រុងកាន់ឲ្យកាន់តែទូលំទូលាយ និងរីកចម្រើនជាងមុន ដែលក្រុមហ៊ុនរបស់លោក បានសម្រេចដាក់គម្រោង អភិវិឌ្ឍន៍លំនៅដ្ឋានបែបទំនើបឱ្យមានភាពអ៊ូរអរ ក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែនសុខ លែងមានភាពស្ងាត់ច្រងំ និងលែងក្លាយដីវាលទុកចោល អត់អនាម័យទៀតហើយ។ ទីតាំងនេះក៏ជាយុទ្ធសាស្ត្រ ទីផ្សារមួយទៀតដើម្បីជួយឱ្យប្រជាជននៅកណ្តាល ក្រុងងាមករកតំបន់អភិវឌ្ឍន៍ថ្មី ក្នុងការជួយសម្រួល រាជធានីភ្នំពេញ និងបន្ទូរបន្ថយភាពកកស្ទះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលឱ្យប្រជាជនមានលំនៅដ្ឋាន សមរម្យជម្រុញកំណើនសេដ្ឋកិច្ច ប្រទេស។ ហើយភូមិសាស្ត្រតំបន់នេះបច្ចុប្បន្នកំពុងតែមានក្រុមហ៊ុនជាច្រើន បានកំពុងតែចាប់ឱកាសសងសង់បុរី និងផ្ទះល្វែងដោយមើលឃើញជុំវិញ ភូមិនេះមានសាលារៀន មន្ទីរពេទ្យ និងរោងចក្រ។
ហេតុដូច្នេះបុរីភ្នំពេញថ្មី បានសម្រេចចិត្តដាក់គម្រោងថ្មី «អេលីតផាក» ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងចាក់ផ្លូវបេតុង និងដាក់លូ ក្នុងភូមិ ដើម្បី ជួយអ្នកភូមិលែងឱ្យលំបាករឿងធ្វើដំណើរឆ្លងកាត់ និងលែងខ្វល់ពេលជន់លិចទឹកភ្លៀងម្តងៗ៕