(ត្បូងឃ្មុំ)៖ នៅថៃ្ងអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការ ស.ស.យ.ក និស្សិត សិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ៧ព្រះវស្សា នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ។
ក្រោយពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះបរមឆាយាល័ក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាធ ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ សូមទ្រង់បានយាងទៅកា ន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់មកព្រះសង្ឃក៏បានសូត្រធម៌ចម្រើនព្រះបរិត្ត ឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ ។
នៅក្នុងអង្គពិធីទាំងមូលបានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នា ព្រះហស្ថ ដ៏ឧត្តុង្គឧត្តមជាច្រើន ក្នុង ការដឹកនាំ ជាតិ ទទួលបានការ រីក ចម្រើន ស្ទើរ គ្រប់ វិស័យ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំសូមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះ ព្រះគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាលឧត្តុង្គឧត្តម ចំពោះជាតិមាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាព ដ៏លើសលប់របស់ព្រះអង្គដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យបូរណភាពទឹកដី ឯកភាពជាតិ និងកិត្យានុភាពដ៏ល្បីល្បាញលើសកលលោក។
ពិតមែនតែព្រះរូបកាយរបស់ព្រះអង្គ បានយាងសោយទីវង្គតទៅហើយ ប៉ុន្តែព្រះកិត្តិនាមរបស់ព្រះអង្គ ស្ថិតនៅក្នុងក្រអៅបេះដូង របស់កូនចៅ ចៅទួត ចៅលួតទាំងអស់គ្នា ជាដរាបរៀងរហូតទៅ៕