(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តមកយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជូនបេក្ខជនដែលប្រឡងជាប់ យកទៅប្រើប្រាស់។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំបានឲ្យដឹងថា ការមកទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្ននេះ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩តទៅ៕