(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនៅក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់មានសេចក្ដីសោមនស្សរីករាយយ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមក្រាបបង្គំថ្វាយនូវអំណរ ព្រះគុណ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាននូវព្រះរាជអំណោយជា សាប៊ូទឹកដបធំចំនួន ២០កេស សាប៊ូដុំចំនួន ២០កេស និងភួយ ១បាវចំនួន ៧០ភួយ ដល់កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩»។
ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា នឹងចាត់ចែងព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ចែកជូនទៅដល់កូនចៅ ចៅទួតរបស់ ព្រះអង្គ ជាស្ត្រី ស្ត្រីមានផ្ទៃពោះ និងចាស់ជរា គ្មានទីពឹង នៅតំបន់ជន បទ ក្នុងពេល ដ៏ខ្លីឆាប់ៗខាងមុខនេះ។
ខ្ញុំម្ចាស់ សូមលំឱនកាយឧទ្ទិស បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតា រក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេស បំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោស ព្រះរាជទាន ព្រះសព្ទ សាធុការពរជ័យ មហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់»៕
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖