(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោក Balla Keita មេបញ្ជាការកងកម្លាំង អង្គការសហប្រជាជាតិ ប្រចាំសាធារណរដ្ឋអាហ្រ្វិកកណ្តាល ចូលជួបសម្ដែងការគួរសមនៅបន្ទប់សវនាការ វិមានមិត្តភាព។
ក្នុងជំនួបនោះផងដែរ លោក Balla Keita វាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះកងកម្លាំងរក្សាសន្តិភាពមួកខៀវ ជាពិសេសក្នុងការផ្លាស់ប្តូរបទពិសោធន៍ រវាងកងកម្លាំងរក្សាសន្តិភាពមួកខៀវ កម្ពុជា-អាហ្រ្វិកកណ្តាល មានការកើនឡើង និងទទួលបានលទ្ធផលទាំងគុណភាព និងសមត្ថភាពល្អជាបន្តបន្ទាប់។
ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា កម្ពុជានឹងខិតខំពង្រឹងឱ្យកាន់តែល្អបន្ថែមទៀត ចំពោះកិច្ចសហប្រត្តិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពមួកខៀវ កម្ពុជា-អាហ្រ្វិកកណ្តាល ដែលមានស្រាប់៕