(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,១៣៣គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,០៥៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន៧៨០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៦,៣៤៥គ្រឿង រកឃើញយានយន្តល្មើស២២,៣៥៤គ្រឿង ក្នុងនោះម៉ូតូ១៧,១១៨គ្រឿង និងផាកពិន័យ២២,៣៥៤គ្រឿង ក្នុងនោះម៉ូតូ១៧,១១៨គ្រឿង៕